ជាតិ
ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៊ី​ន នឹង​មក​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​
04, Mar 2019 , 9:21 pm        
រូបភាព
លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង។ រូបថត AFP
លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង។ រូបថត AFP
ដោយ: ថ្មីៗ
​លោក មូ​ន ចេ​អ៊ី​ន (Moon Jae-in) ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​



​នា​អំឡុងពេល​ទស្សនកិច្ច​នេះ លោក មូ​ន នឹង​ចូលគាល់​ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅ​ព្រះបរមរាជវាំង ផងដែរ​។​

​សម្រាប់​ជំនួប​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មេដឹកនាំ​ទាំងពីរ នឹង​ពិភាក្សាគ្នា​លើ​ការពង្រីក​សហប្រតិបត្តិ​ការ​ទ្វេភាគី រួមទាំង​បញ្ហា​ផ្សេងៗ ដែលជា​កង្វល់ និង​ផលប្រយោជន៍​រួម​។​

​ក្រសួងការបរទេស បានបញ្ជាក់​ផងដែរ​ថា ថ្នាក់ដឹកនាំ​ទាំងពីរ​នឹង​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន និង​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​៕




Tag:
 Moon jae-in
  ទស្សនកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com