កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់​ក្លិប Man City គ្រោង​ទិញ​ក្លិប​នៅ​ឥណ្ឌា និង​ក្លិប​នៅ​អាស៊ី​ផ្សេងទៀត​
05, Mar 2019 , 7:19 pm        
រូបភាព
​ម្ចាស់​ក្លិប Manchester City លោក Mansour bin Zayed Al Nahyan  កំពុង​ពិចារណា​ទិញ​ក្លិប​បាល់ទាត់​មួយ​ក្នុងប្រទេស​ឥណ្ឌា​។ នេះ​បើ​យោងតាម​ប្រធាន​ប្រតិបត្តិ​ក្លិប​លោក Ferran Soriano​។​



​ក្រុមហ៊ុន City Football Group (CFG) បាន​បង្កើន​ការគ្រប់គ្រង​ក្លិប​កីឡាបាល់ទាត់​របស់ខ្លួន​រហូតដល់​ទៅ ៧ នាពេល​បច្ចុប្បន្ន បន្ទាប់ពី​ទិញ​បាន​ភាគហ៊ុន​របស់ Sichuan Jiuniu FC នៃ​លី​គ​លំដាប់​ទី​៣ ចិន កាលពី​ខែកុម្ភៈ​កន្លងទៅ​។​

​ក្រៅពី​ក្លិប​ធំ Manchester City នៃ​លី​គ​កំពូល​អង់គ្លេស CFG ក៏មាន​ភាគហ៊ុន​នៅ​ក្លិប New York City (​អាមេរិក​), Melbourne City (​អូស្ត្រាលី​), Yokohama F Marinos (​ជប៉ុន​), Atletico Torque (​អ៊ុយ​រូ​ហ្គា​យ​) និង Girona (​អេ​ស្ប៉ា​ញ​)​។​


ម្ចាស់ក្លិប Man City លោក Sheikh Mansour (កណ្តាល)

​បើ​ទោះ​មាន​ក្លិប​ជាច្រើន​ក្នុង​ដៃ​រួចហើយ​ក្តី ប៉ុន្តែ​មហាសេដ្ឋី​ជនជាតិ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម Mansour bin នៅ​មិនទាន់​បញ្ចប់​មហិច្ឆតារ​បស់​ខ្លួន​ឡើយ ដោយ​គ្រោង​ទិញ​ក្លិប​នៅ​ឥណ្ឌា​បន្ថែមទៀត​។​

​បើតាម​ការបញ្ជា​ក់រប​ស់​ប្រធាន​ប្រតិបត្តិ​ក្លិប​លោក Soriano រៀបរាប់ថា​៖«​យើង​មាន​ចំណាប់អារម្មណ៍​ខ្លះ​នៅក្នុង​ទីផ្សារ និង​ប្រទេស​មួយចំនួន ដែលមាន​ចំណង់​ចំណូលចិត្ត​ខាង​កីឡាបាល់ទាត់​ពិតប្រាកដ ដូចជា​ចិន ប៉ុន្តែ​ក៏មាន​ឥណ្ឌា​ដែរ​។ ក្រៅពីនោះ​ឱកាស​ផ្សេងទៀត​នៅ​អាស៊ី​ក៏មាន​ដូចគ្នា​។ យើង​បាន​សម្លឹងមើល​ក្លិប​នៅ​ឥណ្ឌា​រយៈពេល​ជិត​២​ឆ្នាំ​មកហើយ ហើយ​ឆ្នាំនេះ​យើង​អាច​នឹង​វិនិយោគ​នៅទីនេះ​»៕

Tag:
 បាល់ទាត់​
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com