អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​គ្រឿង​បរិក្ខារ​ទូរស័ព្ទ Konfulon បើកសម្ពោធ​សាខា​ទី​១៣​របស់ខ្លួន ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​បច្ចុប្បន្ន​
06, Mar 2019 , 4:52 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី​ថ្ងៃទី​៨ ខែមីនា ខាងមុខ ក្រុមហ៊ុន​គ្រឿង​បរិក្ខារ​ទូរស័ព្ទ Konfulon នឹង​បើកសម្ពោធ​ជា​ផ្លូវការ (​សាខា​ផ្លូវ​សុក​ហុក ជិត​ហាង​គុយទាវ​កាត់​) របស់ខ្លួន ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន ជាមួយនឹង​ប្រូ​ម៉ូ​សិន​ពិសេស ទិញ​មួយ​ថែម​មួយ ពីថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​១០ ខែមីនា​។ 
 
​លោក គូ សុខ​អូន ប្រធាន​ទីផ្សារ​នៃ​ក្រុមហ៊ុន Konfulon ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា ការបើក Show Room ថ្មី​មួយ​នេះ គឺ​ដើម្បី​ឲ្យ​អតិថិជន​ងាយ​ស្រួ​ស ក្នុង​ការរក​ជាវ​ផលិតផល​ល្អៗ ដែល​ក្រុមហ៊ុន​បានដាក់​លក់ និង​មាន​ការធានា​ជូន​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន ក្នុងការ​ជួសជុល​ពេញ​ប្រាំ​មួយខែ​តែម្តង​។​
 
​លោក​បាន​បន្តទៀតថា​៖«​ក្រុមហ៊ុន​លក់​គ្រឿង​បរិក្ខារ​ទូរស័ព្ទ Konfulon គឺមាន​ឈ្មោះ​ល្បីល្បាញ​ជា​យូរ​មកហើយ​។ មួយវិញទៀត ផលិតផល Konfulon ក៏​ត្រូវបានគេទទួលស្គាល់​ពី​គុណភាព គឺ​ល្អ​ក្នុងការ​ប្រើប្រាស់​។ ហើយ​ការឈាន​ជើង​ចូលមកក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​នេះ គឺ​តាំងពី​ឆ្នាំ ២០០៦ មកម្ល៉េះ ហើយក៏​មានឈ្មោះ​បោះ​សំឡេង​ខ្លាំង​ផងដែរ​នៅ​កម្ពុជា​»​។​


 
​ផលិតផល Konfulon ជា​យីហោ​គ្រឿង​អេឡិចត្រូនិក​មួយ​របស់​ចិន ដែល​ផលិត​ចេញពី​រោងចក្រ​ធំ​បំផុត​នៅក្នុង​ប្រទេស​នេះ​។ ផលិតផល Konfulon ភាគច្រើន ផ្តោតទៅលើ​គ្រឿងបន្លាស់ គ្រឿង​ជំនួយ​បន្ថែម និង​គ្រឿង​បរិក្ខា​លម្អ​បន្ថែម​លើ​ទូរស័ព្ទដៃ ដែល​ផលិតផល​ទាំងនោះ ត្រូវបាន​ចែកចាយ​ទៅកាន់​ប្រទេស​ជាង ៣៤ នៅ​ទូទាំង​ពិភពលោក ក្នុងនោះ​មាន​ទាំង​នៅ​ទ្វីបអាស៊ី និង​នៅ​ទ្វីបអឺរ៉ុប​ផងដែរ​។​
 
​យីហោ​អាយុកាល​ជាង ១២ ឆ្នាំ​របស់​ចិន​មួយ​នេះ បាន​ចរាចរណ៍​ចូល​ទីផ្សា​កម្ពុជា​យ៉ាង​ជោគជ័យ ហើយ​ក្នុងនោះ​មាន​អ្នកប្រើប្រាស់​ជាច្រើន ដែល​ជឿទុកចិត្ត​លើ​គុណភាព​របស់​ផលិតផល Konfulon ជាហេតុ​នា​ឲ្យ​យីហោ​មួយ​នេះ មានឱកាស​អំណោយផល​មួយ អាច​ពង្រីក​សាខា​បាន​រហូតដល់ ១២ ទីតាំង នៅ​ទូទាំង​កម្ពុជា កាលពី​ឆ្នាំ ២០១៨ ហើយនឹង​ពង្រីក​ឲ្យ​បាន​២៧ សាខា​ក្នុង​ឆ្នាំ​២០១៩​នេះ​។​
 
​គួរ​បញ្ចាក់​ផងដែរ​ថា យីហោ​អេឡិចត្រូនិក​ជួរមុខ Konfulon មាន​អាយុកាល​ប្រមាណ​ជា ១២ ឆ្នាំ​មកហើយ ជាមួយនឹង​បទពិសោធន៍​ចាស់វស្សា លើ​សេវា​គ្រឿងបន្លាស់ និង​បរិក្ខា​ទូរ​សព្ទ​ដៃ ហើយ Konfulon ត្រូវបាន​ផលិត​ដោយ​រោងចក្រ​ធំ​មួយ នៅក្នុង​ស្រុក​គ័ង​ចូ​វ ខេត្ត​គ័ង​តុង ប្រទេស​ចិន​។ សព្វថ្ងៃនេះ​មាន​ប្រទេស​ជាង​៣៤ នៅក្នុង​ពិភពលោក​កំពុង​ចរាចរណ៍ និង​ប្រើប្រាស់​ផលិតផល Konfulon៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com