ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​កាត់បន្ថយ​ការ​ញ៉ាំ​ប្រៃ គួរតែ​ធ្វើ​បែបណា​ទៅ​?
07, Mar 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​គ្រប់គ្នា​ត្រូវការ​ជាតិ​ប្រៃ​ខ្លះ​ដើម្បី​ជួយ​ថែរក្សា​តុល្យភាព​ជាតិ​ទឹក​របស់​រាងកាយ​។ ប៉ុន្តែ​ការដែល​ទទួលបាន​ជាតិ​ប្រៃ​ច្រើនពេក​អាចធ្វើ​ឲ្យ​ទាញ​ជាតិ​ទឹក​ចូលក្នុង​ឈាម និង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​បាន​។​ប្រហែលជា ៧៥​ភាគរយ​នៃ​ជាតិ​ប្រៃ​ដែល​យើង​ញ៉ាំ​គឺ​បានមកពី​អាហារ​កៃ​ឆ្នៃ​។​



​ដូច្នេះ​ដើម្បី​បន្ថយ​ការ​ញ៉ាំ​ប្រៃ ខ្ញុំ​សូម​ណែនាំ​គន្លឹះ​ដូចខាងក្រោម​នេះ​៖

•​    ​ចូរ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន
•​    ​ចូរ​ញ៉ាំ​អាហារ​ណា​ដែល​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម ដូចជា បន្លែ​ពណ៌​បៃតង និង​ផ្លែ​ចេក​។ ប៉ូ​តា​ស្យូ​ម​អាចជួយ​បន្ថយឥទ្ធិពល​របស់​ជាតិ​សូ​ដ្យូ​ម​ក្នុង​សម្ពាធ​ឈាម​បាន
•​    ​ចូរ​ជ្រើសរើស​អាហារសម្រន់​ណា​ដែល​គ្មាន​ជាតិ​ប្រៃ
•  ចូរ​កុំ​ភ្លេច​អាន​ស្លាក​សញ្ញា​ដែល​ដាក់​លើ​ផលិតផល​អាហារ​ដើម្បី​ចង់ដឹងថា​មាន​ជាតិ​ប្រៃ​ច្រើន​ឬ​អត់​?

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com