កណ្តាល៖ ក្រុមហ៊ុន ឡាយ អាប់ (Light Up) បានផលិតនូវគ្រឿងឧបភោគ បរិភោគ និងគ្រឿងក្រអូបប្រភេទ ជាសាប៊ូ ពីវត្ថុធាតុដើមដោយគិតគូទៅលើសុខភាព និងគុណភាពជាចម្បង។ ផលិតរបស់ Ligh Up បាន ទទួល ស្គាល់ពីក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្មនិងសិប្បកម្ម ថាមានលក្ខណៈស្ដង់ដារ។ ផលិត ផល របស់ Light Up មាន ១១មុខ ដូចជា ទឹកត្រី,ទឹកម្ទេស, ទឹកសៀង, សាប៊ូលាងចាន, សាប៊ូបោកខោអាវទឹក, ទឹកក្រអូប,ចំពោះសាប៊ូដុំដុសមុខ និងខ្លួនមាន ៣ប្រភេទ (ប្រភេទទឹកឃ្មុំ…) និងឆៃថាវអនាម័យជាដើម។ ផលិតផលទាំងអស់នេះ បានចែកចាយនៅរាជធានី-ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
ក្រុម ហ៊ុន Light Up មានទស្សនវិស័យលើកស្ទួយផលិតផលក្នុងស្រុក ព្រមទាំងបានសហការ និងចូលរួមជាមួយដៃគូនានា ក្នុងការផលិត និងកែច្នៃវត្ថុធាតុដើមក្នុងស្រុក ឱ្យទៅជាផលិតផលសម្រចដោយបានផ្តោតទៅលើសុខភាព និងគុណភាពជាចម្បង។ បច្ចុប្បន្ន Light Up មានផលិតផលដូចដែលបានរៀបរាប់ខាងលើ ដែលមានគ្រឿងឧបភោគ បរិភោគ និងគ្រឿងក្រអូបប្រភេទជាសាប៊ូ។
Light Up បានចុះបញ្ជី និងទទួលសិទ្ធិធ្វើអាជីវកម្មពីក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្មនិងសិប្បកម្ម នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ ដែលមានពីរទីតាំងទី១ ស្ថិតនៅស្រុកស្អាង ខេត្តកណ្ដាល និងទីតាំងមួយទៀតស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រធានក្រុមហ៊ុន Light Up លោក អាត សុភាព បានឱ្យដឹងថា Light Up បង្កើតឡើងក្នុងគោលបំណង លើកស្ទួយសហគ្រាសក្នុងស្រុក ឱ្យដំណើរល្អប្រសើរក្នុងបេសកម្ម Light Up ។ ជាមួយគ្នានេះដែរ ការបង្កើតឡើង មិនមែនស្ថិតក្នុងការប្រមូលផ្ដុំសម្រាប់បុគ្គលឬ ថៅកែណាម្នាក់នោះទេ ប៉ុន្តែសហការរួមគ្នាក្នុងទស្សនវិស័យវិវឌ្ឍន៍ទៅរកការរីកចម្រើន។
លោក អាត សុភាព បញ្ជាក់ដូច្នេះថា៖«ក្រុមហ៊ុន Light Up បានផលិតគ្រឿងឧបភោគ បរិភោគ និងគ្រឿងក្រអូបឡើងពីវត្ថុធាតុដើម មិនបញ្ចូលសារធាតុគីមី សម្រចទេ។ វត្ថុធាតុដើមបានពីអង្គការ សមាគមន៍ ដែលបានដាំដុះ ហើយចំពោះការផលិតវិញទៀតមិនប្រើលក្ខណៈ និងពណ៌ទេ»។
ក្នុងពិពីសម្ពោធផលិតផល Light Up កាលពីថ្ងៃទី៦ ខែមីនា នៅស្រុកស្អាង ខេត្តកណ្ដាល លោក អាត សុភាព បានលើកបង្ហាញពីផលិតផលក្រុមហ៊ុនរបស់ លោក ដូច្នេះថា៖«យើងមិនប្រើសារធាតុដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទេ ប៉ុន្តែយើងខុសពីគេ ហើយបស់ខ្មែរមិន ចាញ់របស់បរទេសទេ។ ជាមួយគ្នានេះដែរ បើប្រជាពលរដ្ឋខ្មែរម្នាក់ៗ សហការចូលរួមប្រើប្រាស់ផលិតផលខ្មែរ នោះនឹងធ្វើឱ្យសេដ្ឋកិច្ចខ្មែររីកចម្រើន។ បើកាលណាការគាំទ្រច្រើន នោះការដាំដុះនឹងមានច្រើន ហើយការទទួលទិញក៏កើនឡើងដែរ ហើយប្រាក់ចំណូលចូលដល់អ្នកផលិត ហើយជាតិក៏ចូលដែរ។ ប៉ុន្តែក៏មានការជួបផលលំបាកដែរ ដោយសារខ្មែរមួយចំនួ នមិនជួយគាំទ្រផលិតផលក្នុងស្រុក។
ប្រធានក្រុមហ៊ុនវ័យ៣៣ឆ្នាំរូបនេះ បន្តទៀតថា ផលលំបាកទាំងអស់នេះ លោកមិនចុះចាញ់ និងមិន អស់សង្ឃឹមទេ ទោះបីផលិតផលក្នុងស្រុកមួយចំនួន មិនទទួលបានការគាំទ្រក្ដី។ ប៉ុន្តែជាគោលដៅដែល ត្រូវផ្លាស់ប្តូរ ផ្នតគំនិតទាំងអស់នេះគឺ Light Up ជាបាតគ្រឹះហើយផ្ដល់អ្វីដែលជាការពិតទៅអថិជនកំពុងតែប្រើប្រាស់។ ម្យ៉ាងវិញទៀត ដោយមិនគិតតែ ទៅលើផលចំណេញនោះទេ តែគឺផ្តោតទៅលើសុខភាព និងគុណភាពជាចម្បង។
ជាការពិត ផលិតផលដែលបានបង្កើតឡើងមកដល់បច្ចុប្បន្ន សម្រាប់ Light Up បានចំណាយខ្ទង់ ២០ម៉ឺនដុល្លាររួចមកហើយ ហើយគម្រោងឆ្នាំ២០២១ មានខ្តង់ចំណាយ ១លានដុល្លារ។ នេះជាការបន្ថែមរបស់លោក លោក អាត សុភាព ដោយលោកបន្តទៀតថា ការចំណាយនេះ គឺប្តូរពីរបបគ្រួសារទៅសហគ្រាសធន់មធ្យម និងបន្ថែមវត្ថុធាតុដើម ទិញពីប្រជាពលរដ្ឋដែលដាំដុះ យកមកកែច្នៃដើម្បីឱ្យពួកគាត់មានចំណូលផ្គត់ផ្គង់គ្រួសារ។
ដើម្បីបង្កើតផលិតផលទាំងអស់នេះឡើង លោក អាត សុភាព បានទៅសិក្សានៅប្រទេស ថៃ និងវៀតណាម ។ ក្រៅពីនេះក៏ការស្រាវជ្រាវខ្លួនឯងបន្ថែមទៀត តាមអ៊ីនធឺណឺត របៀបធ្វើនិងកែច្នៃចេញដូចលទ្ធផលពេលនេះ។ មកដល់ពេល នេះស្នាដៃដែលជារបស់ខ្មែរមិនចាញ់បរទេសទេ ហើយខេត្តដែល Light Up បានវាយលុកទីផ្សារដូចជា កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ សៀមរាប កណ្ដាល តាកែវ ព្រះសីហនុ និងកំពង់ស្ពឺ។ តាមគម្រោង Light Up នឹងនាំទៅទីផ្សារប៉ែកអឺរ៉ុបផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)