ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​​​ន​យោ​បាយ​ជាតិ​
លោក គង់ បូរ៉ា ៖ ខ្ញុំ​មិន​ចង់​ចូលរួម​ជាមួយ​បក្ស​ប្អូន​ខ្ញុំ​ទេ តែ​ខ្ញុំ​រង់​ចាំមើល​កម្លាំង​នយោបាយ​ថ្មី នៅ​ឆ្នាំ​២០២៣
08, Mar 2019 , 11:03 am        
រូបភាព
​ភ្នំពេញ​៖ អតីតមន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ បូរ៉ា បានស្នើ​សុំចូល​បម្រើការ​ងារ​នៅក្នុង​នាយកដ្ឋាន​សុខភាព​សត្វ សុខភាព​សាធារណៈ បសុព្យាបាល ដែលជា​កន្លែង​ការងារ​ចាស់​របស់លោក​វិញ ក្រោយ​ចង់​សម្រាក​ពី​ការងារ​នយោបាយ​មួយរយៈ​ពេល​។​

 
​ដ្បិត​លោក គង់ បូរ៉ា មិន​បន្តសកម្មភាព​ន​យោ​បាយ​ក្តី ប៉ុន្តែ​មិនមាន​មានន័យថា លោក​បោះបង់ចោល​អាជីព​នយោបាយ​ទាំងស្រុង​ដែរ ពោលគឺ​លោក​គ្រាន់តែ​ចង់​សម្រាក​ពី​ការងារ​នយោបាយ​មួយរយៈ​ពេល​សិន​ប៉ុណ្ណោះ​។ ក្នុងន័យនេះ​លោក គង់ បូរ៉ា បាន​សង្កត់ធ្ងន់ថា លោក​នឹង​អាច​ប្រឡូក​ចូល​ឆាកនយោបាយ​វិញ នៅក្នុង​រូបភាព​ណាមួយ នា​ការបោះឆ្នោត​អាណត្តិ​ក្រោយ ឆ្នាំ​២០២៣​។​
 
​សូម​ស្ដាប់​កិច្ច​សម្ភាស​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក គង់ បូរ៉ា អតីតមន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដូចតទៅ​៖




 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អតីត​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ការដាក់​ពាក្យ​ទៅ​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​សុខភាព​សត្វ សុខភាព​សាធារណៈ បសុព្យាបាល នៃ​ក្រសួងកសិកម្ម ដោយសារ​ខ្ញុំ​យល់ឃើញថា ខ្ញុំ​មិនទាន់​ចង់​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​ថ្មី​ណា ក្រៅពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ​ទេ ដោយសារ​ខ្ញុំ​រង់ចាំ​ពេលវេលា និង​មើល​គណបក្ស​ផ្សេងៗ​ទៀត​សម្រាប់​ការបោះឆ្នោត ហើយ​ខ្ញុំ​នឹងចូលរួម​នយោបាយ​ជាមួយ​គណបក្ស​ណាមួយ​នៅពេល​ខាងមុខ​»​។​
 
​តាមពិតទៅ​មុននឹង​ប្រឡូក​ចូល​ឆាកនយោបាយ​ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​អាណត្តិ​កន្លងមកនេះ លោក គង់ បូរ៉ា ក៏​ធ្លាប់ជា​មន្ត្រី​ក្របខណ្ឌ​«​ក​» បម្រើ​ការងារ​នាយកដ្ឋាន​សុខភាព​សត្វ សុខភាព​សាធារណៈ បសុព្យាបាល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដែរ​។ កាលណោះ​លោក បូរ៉ា បម្រើ​ការងារ​នៅក្នុង​នាយកដ្ឋាន​ផលិតកម្ម សុខភាព​សត្វ និង​បសុព្យាបាល​។ ការសុំ​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​ដើម​វិញ​នេះ លោក គង់ បូរ៉ា រំពឹងថា ខ្លួន​នឹង​អាច​ប្រើប្រាស់​ជំនាញ ដែល​ធ្លាប់​បម្រើ​ការងារ​ពីមុន ជួយ​ដោះស្រាយ​បញ្ហា​សាធារណ និង​សង្គម ក្រៅពី​អាជីព​នយោបាយ​នេះដែរ​៕

Tag:
 គង់ បូរ៉ា​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com