អត្ថបទពាណិជ្ជកម្ម
កម្មវិធី​ទូរ​សព្ទ​ដៃ​«​ទន្លេសាប​»​ជួយ​ដោះស្រាយ​បញ្ហា​ដំណាំ​កសិកម្ម​ដល់​កសិករ ហើយ​ពួកគាត់​អាច​សួរ​យោបល់​ពី​អ្នកជំនាញ​ដោយផ្ទាល់​
08, Mar 2019 , 11:17 am        
រូបភាព
ដោយ: ថ្មីៗ
​ដំណាំ​កសិកម្ម​មាន​បញ្ហា​សត្វល្អិត​, បញ្ហា​ជី​, បញ្ហា​ដី និង​បញ្ហា​ផ្សេងៗ​ទៀត គឺជា​រឿង​ដ៏​ស្មុគស្មាញ​របស់​កសិករ​ទាំង​អស់​។ ដូច្នេះ​កសិករ​ត្រូវការ​ជា​ចាំបាច់​ការពិភាក្សា និង​ការផ្តល់​យោបល់​ពី​អ្នកជំនាញ​។ ប៉ុន្តែ​បញ្ហា​នៅត្រង់ថា ពួកគាត់​មិនដឹងថា​ត្រូវ​ទៅរក​អ្នកជំនាញ​នៅឯណា​? ដំណោះស្រាយ​នោះ​គឺ កម្មវិធី​ទូរ​សព្ទ​មួយ​ដែលមាន​ឈ្មោះថា «​ទន្លេសាប​» ដែលជា​កម្មវិធី​ផលិតឡើង​ដោយ​គ្រឹះស្ថាន ហិរញ្ញវត្ថុ អេ អឹម ខេ​។
 
​កម្មវិធី​ទូរ​សព្ទ​«​ទន្លេសាប​» បង្កើតឡើង​ក្នុង​គោលដៅ​ផ្ដល់​ចំណេះដឹង​ដល់​កសិករ​ពី​បច្ចេកទេស ព័ត៌មាន​ទីផ្សារ​កសិក​ម្ម ផ្តល់​គន្លឹះ​សំខាន់ៗ​ក្នុង​ការដាំ​ដំណាំ ស្វែងរក​សម្ភារ​កសិក​ម្ម និង​ចិញ្ចឹមសត្វ​ឱ្យ​កាន់តែ​ប្រសើរឡើង និង​ឱកាស​ពង្រីក​អាជីវកម្ម​ផងដែរ​។ 
 
​ក្នុង​កម្ម​វី​ធី​ដ៏​មាន​ប្រយោជន៍​មួយ​នេះ វា​មានការ​បែក​ចែក​ទៅតាម​មុខ​ដំណាំ​ផ្សេងៗ ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​កម្មវិធី​ងាយស្រួល​អាន ក្នុងនោះ​វា​មាន​ផ្នែក​មួយ​មាន​ឈ្មោះថា «​បញ្ហា​» ហើយ​នៅក្នុង​ផ្នែក​បញ្ហា វា​នឹង​បង្ហាញ​នូវ​បញ្ហា​ផ្សេងៗ​ដែល​កំពុង​ជួប​នៅលើ​មុខ​ដំណាំ ដែល​អ្នក​ចុច​អាន​។  កាន់តែ​ពិសេស​នោះ កម្មវិធី​មួយ​នេះ នឹង​បង្ហាញ​នូវ​ផលិតផល​ដែល​ត្រឹមត្រូវ ដើម្បី​ឲ្យ​យកមក​ដោះស្រាយ​នូវ​បញ្ហា​ដែល​អ្នក​កំពុង​ជួប​។ 
 
​តោះ​មក​មើល​វីដេអូ​ណែនាំ​អំពី​ការប្រើប្រាស់​កម្មវិធី​ទន្លេសាប ក្នុង​ចូលទៅ​ផ្នែក «​បញ្ហា​» ទាំងអស់គ្នា​។ 
 
 
​សូម​រំឭកថា កម្មវិធី​ទូរ​សព្ទ​ដៃ «​ទន្លេសាប​» ត្រូវបាន​ផ្តួចផ្តើម និង​បង្កើតឡើង ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ  និង​គាំទ្រ​សហការ​មូលនិធិ​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គម្រោង​មូលនិធិ​ការបង្កើត​ថ្មី​សម្រាប់​កាត់បន្ថយ​ភាពក្រីក្រ (IAP) ដែល​សហការ​អនុវត្ត​រួមគ្នា​ដោយ Sida, SNV, IBSweden និង BoPInc  និង​គម្រោង​ហា​វែ​ស II នៃ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ៕
 
 (​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com