ត្រី​ខ្លា ឬ​កន្ត្រប់ខ្លា ជា​ប្រភេទ​ត្រី​ដែល​កំពុង​រងគ្រោះ អាច​ឈានទៅ​ផុត​ពូជ​
ពីនេះ ពីនោះ / មិនយល់...!
ត្រី​ខ្លា ឬ​កន្ត្រប់ខ្លា ជា​ប្រភេទ​ត្រី​ដែល​កំពុង​រងគ្រោះ អាច​ឈានទៅ​ផុត​ពូជ​
09, Mar 2019 , 7:39 pm        
រូបភាព
  ​ស្ត្រី​អ្នកលក់​ត្រី​ម្នាក់​លើក​បង្ហាញ ត្រី​ខ្លា ឬ​ត្រី​កន្ត្រប់ខ្លា ដែល​ប្រជា​នេសាទ​ចាប់បាន​ពី​អាង​ស្តុក​ទឹក​វារិ​អគ្គិសនី សេ​សាន​២ នៅ​ខេត្តស្ទឹងត្រែង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​

​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​មាន​ស្រកា​មួយ​ប្រភេទ ដែលជា​ប្រភេទ​ត្រី​ទឹកសាប មាន​រស់នៅក្នុង​ទន្លេ បឹងបួរ អូរ ជាពិសេស នៅ​តំបន់​មេគង្គ​លើ​នា​ខេត្តក្រចេះ ស្ទឹងត្រែង និង​រតនគីរី​។

​ត្រី​ខ្លា ឬ​ត្រី​កន្ត្រប់ខ្លា មានឈ្មោះ​វិទ្យាសាស្ត្រ (Datnioides undecimradiatus) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Mekong tiger perch​។ វា​មា​ប្រវែង​ដងខ្លួន​អតិបរមា ៤០​ស​.​ម​។ ក្នុង​រដូវ​វរ​ស្សា ត្រី​ប្រភេទ​នេះ ធ្វើចរាចរ​ផ្លាស់​ទី​ទៅ​តំបន់​ទំនាប​លិច​ទឹក ដើម្បី​រក​ចំណី​រហូតដល់​រដូវ​ទឹកសម្រក វា​នឹង​ត្រឡប់​ចូលមក​ទីជម្រក​ដើម​វិញ​។ ក្នុង​រដូវប្រាំង ត្រី​កន្ត្រប់ខ្លា ចូលទៅ​លាក់ខ្លួន​នៅតាម​អន្លង់​ជ្រៅៗ ដែលមាន​ថ្ម មាន​គ្រួស នៅតាម​តំបន់​ទន្លេមេគង្គ​លើ ដើ​ម្ប​ពង​-​កូន ចាប់ពី​ខែកុម្ភៈ ដល់​ខែមេសា​។ ត្រី​ប្រភេទ​នេះ វា​ស៊ី​ត្រី​ល្អិតៗ និង​កំពឹស​ជា​អាហារ​។​
 
​ត្រី​ខ្លា ឬ​ត្រី​កន្ត្រប់ខ្លា ដែល​ប្រជា​នេសាទ​ចាប់បាន​ទី​អាង​ស្តុក​ទឹក​វារិ​អគ្គិសនី សេ​សាន​២ នៅ​ខេត្តស្ទឹងត្រែង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
 
​ត្រី​ខ្លា ឬ​ត្រី​កន្ត្រប់ខ្លា ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជីរ​ក្រហម IUCN Red List (Vulnerable) ជា​ប្រភេទ​ត្រី ដែល​កំពុង​រងគ្រោះ អាច​ឈានទៅ​ផុត​ពូជ​។ កត្តា​គំរាមកំហែង​នាពេល​បច្ចុប្បន្ន​ចំពោះ​ត្រី​ប្រភេទ​នេះ​មិន​ត្រូវបាន​គេ​ដឹង​ឡើយ​។​

© រក្សាសិទ្ធិដោយ thmeythmey.com