ជាតិ
សង្គមជាតិ
កម្ពុជា​ស្ថិតនៅ Top 10 ជា​ប្រទេស​ដែល​ស្វាគមន៍ និង​រួសរាយ​ដាក់​ជនបរទេស​
10, Mar 2019 , 9:19 am        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: ធីតា
​ការសិក្សា​មួយ​របស់​បណ្តាញ​ជនបរទេស Expat Insider បាន​បង្ហាញថា កម្ពុជា​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស Top 10 ដែល​រួសរាយ​រាក់ទាក់​ដាក់​ជនបរទេស (Top 10 Most Welcoming Countries) ជាងគេ​លើ​លោក​។ ការសិក្សា​នេះ ផ្អែក​តាម​ទិន្នន័យ​ពី​គេហទំព័រ InterNations ដែលមាន​ការចូលរួម​ផ្តល់យោបល់​ពី​មនុស្ស​ប្រមាណ​១៣០០០​នាក់ ពី​១៨៨​ប្រទេស​។​

 
​ក្នុងចំណោម​ប្រទេស​ចំនួន​៦៥​ដែល​ត្រូវបាន​សិក្សា ព័រ​ទុយ​ហ្គា​ល់ ឈរ​ចំណាត់ថ្នាក់​លេខ​១ ក្នុង​តារាង Top 10 Most Welcoming Countries ដោយ​នាំមុខ​តៃវ៉ាន់ ម៉ិ​ក​ស៊ិ​ក កម្ពុជា បា​រ៉ែ​ន កូ​ស្តា​រី​កា អូ​ម៉​ង់ កូ​ឡុំ​ប៊ី វៀតណាម និង​កាណាដា​។​
 
​កម្ពុជា​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៤​ក្នុងនាម​ជា​ប្រទេស​រួសរាយ​បំផុត​សម្រាប់​ជនបរទេស​នោះ ត្រូវបាន​វាយតម្លៃថា ពលរដ្ឋ​ខ្មែរ​៩២​ភាគរយ​មាន​ឥរិយាបទ​ប្រកបដោយ​មិត្តភាព​ចំពោះ​ជនបរទេស​។ ជាមួយគ្នានេះ ជនបរទេស​ប្រមាណ​៥៩​ភាគរយ បាន​បង្កើត​មិត្តភាព​ជាមួយ​ពលរដ្ឋ​ក្នុងស្រុក រីឯ​២៣​ភាគរយ ចង់​បន្ត​រស់នៅ​កម្ពុជា​។​
 
​ការសិក្សា​បានបង្ហាញ​ផងដែរ​ថា ជនបរទេស​៤​នាក់ ក្នុងចំណោម​៥​នាក់ យល់ថា ពលរដ្ឋ​កម្ពុជា ពិតជា​មាន​ភាព​រួសរាយ​រាក់ទាក់ ហើយ​កម្ពុជា ពិតជា​ទឹកដី​ដែល​ពួកគេ​ចង់​រស់នៅ និង​គ្មាន​ការភ័យខ្លាច​។ ជនជាតិ​អូស្ត្រាលី​ជាច្រើន​បានឃើញ​ចំណុច​វិជ្ជមាន​របស់​កម្ពុជា​។​
 
​ការសិក្សា​របស់ Expat Insider ក៏បាន​បង្ហាញ​ដែរ​ថា គូ​វែ​ត បន្ត​នៅតែ​ជា​ប្រទេស​ដែល​មិនសូវមាន​ការស្វាគមន៍​ជនបរទេស​។ ចំណែក ស្វី​ស និង​អូទ្រីស ក៏​ស្ថិត​ក្នុងចំណោម​ប្រទេស​មិនសូវ​ស្វាគមន៍​ជនបរទេស​ផងដែរ​៕
 

Tag:
 Expat Insider
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com