ជាតិ
អធិការ​ស្រុក​សូទ្រនិគម​ដូរ​មក​អធិការ​ក្រុង​សៀមរាប ឯ​អធិការ​ក្រុង​ដូរ​ទៅ​សូទ្រនិគម​
10, Mar 2019 , 11:05 am        
រូបភាព
ខាងឆ្វេងលោក ទេព ចាន់ណា, ស្ដាំលោក ណុប សារ៉ាក់
ខាងឆ្វេងលោក ទេព ចាន់ណា, ស្ដាំលោក ណុប សារ៉ាក់
​សៀមរាប​៖ នៅ​រសៀល​ថ្ងៃទី​៦ មីនា នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ខេត្តសៀមរាប បានរៀបចំ​កម្មវិធី​ផ្លាស់ប្ដូរ និង​តែងតាំង​មុខតំណែង​អធិការ​ក្រុង​សៀមរាប និង​អធិការ​ស្រុក​សូត្រ​និគម​។ ក្នុងនោះ លោក ទេព ចាន់ណា ត្រូវបាន​ផ្លាស់ប្ដូរ​ពី​អធិការ​ក្រុង​សៀមរាប ទៅកាន់​តួនាទី​ជា​អធិការ​ស្រុក​សូទ្រនិគម ដែលជា​កន្លែងចាស់​មុននឹង​លោក​ឡើងមក​ក្រុង​សៀមរាប​។ ចំណែក​លោក ណុប សារ៉ាក់ ផ្លាស់ប្ដូរ​ពី​អធិការ​ស្រុក​សូទ្រនិគម មកជា​អធិការ​ក្រុង​សៀមរាប​។ លោក ណុប សារ៉ាក់ ក៏​ធ្លាប់ជា​អតីត​អធិការ​ស្រុក​វ៉ារិន​ផងដែរ មុន​ដូរ​ទៅ​ស្រុក​សូទ្រនិគម​។​

 
​គួរ​បញ្ជាក់ថា ពិធី​តែងតាំង និង​ផ្លាស់ប្ដូរ​អធិការ​ក្រុង​សៀមរាប និង​ស្រុក​សូទ្រនិគម​នេះ ធ្វើឡើង​ក្រោម​វត្តមាន​អគ្គ​ស្នងការរង​នគរបាលជាតិ នាយក​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល និង​អភិបាល​ខេត្តសៀមរាប លោក ទៀ សីហា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com