ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម នឹង​ស្នើ​រដ្ឋាភិបាល​បោះទុន​ជួយ​ទិញ​កសិផល​ពី​កសិករ
10, Mar 2019 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​គ្រោង​នឹងដាក់​សំណើ​ជូន​ប្រមុខ​រដ្ឋាភិបាល ក្នុងការ​បង្កើត​គម្រោង​មេ​សម្រាប់​ជួយ​ដល់​កសិករ​ពី​បញ្ហា​ទីផ្សារ​។ គម្រោង​នឹង​បែង​ចែកជា​ផ្នែក​រឹង​ដែល​ផ្ដោតលើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដូចជា​ឃ្លាំង​ស្តុក ឡ​សង្ងួត​ជាដើម និង​ផ្នែក​ទន់​សំដៅ​ឲ្យ​រដ្ឋ​ទម្លាក់​ទុន​ប្រមូល​ទិញ​កសិក​ផល​ពី​កសិករ​។ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​លើកឡើងថា បើ​គម្រោង​មេនេះ​ទទួលបាន​គោលការណ៍​ពី​សម្ដេចនាយក​រដ្ឋមន្ត្រី នោះ​ការរៀបចំ​លម្អិត​ផ្សេងទៀត​នឹងត្រូវ​ធ្វើឡើង ដែល​អាច​កំណត់​ទីតាំង​សាកល្បង និង​កសិផល​ណាខ្លះ ដើម្បី​ឲ្យ​ភ្នាក់ងាររដ្ឋ​ចុះ​ប្រមូល​ទិញ​។


 
​ខាងក្រោម​នេះ​ជា​សំឡេង​នៃ​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​៖
 


 



​លោក ស៊ា​ង ថៃ មិនទាន់​អាច​បញ្ជាក់បាន​ពី​ទំហំ​ថវិកា​នៃ​គម្រោង​នេះ​បាន​នៅឡើយ ដោយ​លោក​ថា​ផ្នែក​ជំនាញ​កំពុង​រៀបចំ​ឯកសារ​ដាក់​ទៅ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅពេល​ឆាប់ៗ​ខាងមុខនេះ មុននឹង​ឆ្លងទៅ​ដល់​ប្រមុខ​រដ្ឋាភិបាល​សម្រេច​៕
 

Tag:
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com