អន្តរជាតិ
​ធ្លាក់​យន្តហោះ​អេ​ត្បូ​ពី​៖ ស្លាប់​ទាំង​១៥៧​នាក់ ដោយ​ជនរងគ្រោះ​មាន​៣៥​សញ្ជាតិ​ផ្សេងគ្នា​
11, Mar 2019 , 6:29 am        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: ថ្មីៗ
​ករណី​ធ្លាក់​យន្តហោះ​ប៊ូ​អ៊ីង Ethiopian Airlines ក្នុង​ដំណើរ​រវាង​ក្រុង Addis Abeba-Nairobi កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​១០ ខែមីនា ត្រូវបាន​អះអាង​ជា​ផ្លូវការ​ថា មនុស្ស​ទាំង​១៥៧​នាក់ ក្នុងនោះ​៨​នាក់​ជា​បុគ្គលិក​យន្តហោះ សុទ្ធតែ​បានទទួល​មរណភាព​។​



​តាម​របាយការណ៍​រប​ស់​ក្រុមហ៊ុន Ethiopian Airlines ផ្ទាល់ អ្នកជិះ​ក្នុង​យន្តហោះ​វ៉ុល ET302 ទាំង​១៥៧​រូបនោះ មាន​៣៥​សញ្ជាតិ​ផ្សេងៗ​គ្នា​។ កេ​ន​យ៉ា រងគ្រោះ​ច្រើនជាងគេ​ដោយមាន​រហូតដល់​ទៅ​៣២​នាក់ បន្ទាប់មក​មាន កាណាដា ១៨​នាក់ អេ​ត្យូ​ពី​១៧​នាក់ (​បុគ្គលិក​យន្តហោះ​ទាំង​៨​នាក់ ត្រូវបាន​រាយការណ៍​ថា សុទ្ធតែ​ជនជាតិ​អេ​ត្យូ​ពី​)  ចិន ៨​នាក់ អ៊ីតាលី​៨​នាក់ អាមេរិក​៨​នាក់ បារាំង​៧​នាក់ អង់គ្លេស​៧​នាក់ អេ​ហ្ស៊ី​ប​៦​នាក់ អាល្លឺម៉ង់​៥​នាក់ ឥណ្ឌា​៤​នាក់ ស្លូ​វ៉ា​គី​៤​នាក់ អូទ្រីស​៣​នាក់ រុស្ស៊ី​៣​នាក់ ស៊ុយអែត​៣​នាក់ អេ​ស្ប៉ា​ញ​២​នាក់ អ៊ីស្រាអែល​២​នាក់ ម៉ា​រ៉ុ​ក​២​នាក់ និង​ប៉ូឡូញ​២​នាក់​។​

​រីឯ​ប្រទេស​ដែល​ជនជាតិ​ខ្លួន​ស្លាប់​១​នាក់​រៀងៗ​ខ្លួន រួមមាន​បែលហ្ស៊ិក ឌី​ជី​ប៊ូ​ទី ឥណ្ឌូណេស៊ី អៀរ​ឡង់ មូ​សំ​ប៊ិក ន័​រវេ​ស រ​វ៉ាន់ដា អា​រ៉ា​ប៊ី​សា​អូឌីត ស៊ូដង់ សូ​ម៉ាលី ស៊ែ​ប៊ី តូ​ហ្គោ អ៊ូ​ហ្គ​ង់​ដា យេ​ម៉ែន ណេ​ប៉ាល់ និង​នី​ហ្សេ​រី​យ៉ា​។​

​យន្តហោះ​វ៉ុល ET302 នោះ ស្ថិតក្នុង​ដំណើរ​ហោះហើរ​ពី​អាកាសយានដ្ឋាន Addis Ababa Bole ទៅកាន់​អាកាសយានដ្ឋាន Jomo Kenyatta ក្រុង​ណៃ​រ៉ូ​ប៊ី ប្រទេស​កេ​ន​យ៉ា​។ ក្រុមហ៊ុន​បាន​អះអាងថា អ្នកបើកបរ បានដឹង​ពី​ស្ថានភាព​របស់​យន្តហោះ ហើយ​បាន​ស្នើសុំ​បើក​ត្រឡប់​ទៅ​ចុះចត​នៅ​អាកាសយានដ្ឋាន​ក្រុង Addis Abeba វិញ​។

​ក្រោយ​បាត់​ការទាក់ទង យន្តហោះ បាន​ធ្លា​ក់នៅ​ក្រុង Bishoffu ចម្ងាយ​ប្រមាណ​៦០​គីឡូម៉ែត្រ​ពី​ក្រុង​អា​ឌី​សអា​បេ​បា ប្រទេស​អេ​ត្យូ​ពី​៕



© រក្សាសិទ្ធិដោយ thmeythmey.com