អត្ថបទពាណិជ្ជកម្ម
មាន​លុយ​ក្រោម ២០០​ដុល្លារ ក៏​អាច​ទិញ​ស្មា​ត​ហ្វូ​ន​ដែលមាន​សមត្ថភាព​មួយគ្រឿង​បានដែរ​
12, Mar 2019 , 10:59 am        
រូបភាព
ដោយ:
​បច្ចុបន្ន​មាន​ក្រុមហ៊ុន​ជាច្រើន កំពុងតែ​ប្រជែង​គ្នា​ក្នុង​ការផលិត​ស្មា​ត​ហ្វូ​ន​។ ទន្ទឹមនឹងនេះ​ក្រុមហ៊ុន HMD GLOBAL ដែលជា​ក្រុមហ៊ុន​ផលិត​ទូរ​សព្ទ​របស់ Nokia ក៏បាន​បញ្ចេញ​នូវ​ស្មា​ត​ហ្វូ​ន​ថ្មី​មួយ​ដែរ គឺ Nokia 3.1 Plus ដែលមាន​តម្លៃ​ក្រោម ២០០​ដុល្លារ ដើម្បី​បំពេញតម្រូវការ​អ្នកប្រើប្រាស់​ទាំងអស់ ដែលមាន​ថវិកា​ស្ដួចស្ដើង​។ Nokia 3.1 Plus នេះ ក៏​ទើប​ចូល​ទីផ្សារ​កម្ពុជា​ថ្មីៗ​នេះដែរ ជាមួយ​តម្លៃ​ត្រឹមតែ ១៧៩​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​សមត្ថ​ភាពមិន​ចាញ់​សេ​រ៊ី​ទូរ​សព្ទ​តម្លៃ​ខ្ពស់​នោះទេ​។​
 
Nokia 3.1 Plus គឺជា​ស្មា​ត​ហ្វូ​ន​ដែល​អ្នក​គួរ​យកមក​ពិចារណា បើសិន​អ្នកមាន​ថវិកា​ក្រោម ២០០​ដុល្លារ ប៉ុន្តែ​ចង់បាន​ហ្វូ​ន​មួយ ដែលមាន​សមត្ថ​ភាពយ​កមក​ប្រើ​។ Nokia 3.1 Plus ត្រូវបាន​ផលិតឡើង​ដោយ​អាលុយមីញ៉ូម ជាមួយ​រូបរាង​យ៉ាង​ស្រស់ស្អាត​។ វា​មាន​ទម្ងន់ 180​ក្រាម និង​មាន​អេក្រង់ 6.0 inches កម្រិត​បង្ហាញ​រូបភាព 720 x 1440 ភិ​ច​សែ​ល និង​ដង់ស៊ីតេ 268 ppi ។ បើ​និយាយ​ពី​ថាមពល​ថ្ម​វិញ អ្នកណា​មិនដឹងថា Nokia គឺជា​ទូ​សព្ទ​ដែល​កាន់​ថ្ម​បំផុត លើក​នេះ  HMD GLOBAL បាន​បំពាក់​មកជា​មួយ​ថាមពល 3500 mAh ទៅលើ​ស្មា​ត​ហ្វូ​ន Nokia 3.1 Plus ដែល​វា​អាច​ប្រើ​បាន​រហូតដល់​ទៅ ២​ថ្ងៃ​។ 

 
 
​កាន់តែ​ពិសេស​នោះ ទូរ​សព្ទ​នេះ ប្រតិបត្តិការ​ដោយ​ប្រព័ន្ធ Android នឹង​បំពាក់​បន្ទះ​ឈី​ប Helio P22 (12 nm) និង CPU Octa-core 2.0 GHz Cortex-A53​។ វា​មាន Ram 3GB និង​អង្គ​ផ្ទុក​ទិន្ន័យ 32 GB និង​មួយ​ម៉ូ​ឌែ​ល RAM 2 GB និង​អង្គ​ផ្ទុក​ទិន្ន័យ 16 GB​។ ផ្នែក​កាមេរ៉ា​វិញ ក៏​មិនធម្មតា​ដែរ HMD GLOBAL បាន​បំពាក់​មកជា​មួយកញ្ចប់​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាងក្រោយ មួយ​គ្រាប់​មាន​ទំហំ 13 MP, f/2.0 និង​១​គ្រាប់​ទៀត មាន​ទំហំ 5 MP, f/2.4 ។ ចំណែកឯ​ផ្នែក​ខាងមុខ​វិញ បំពាក់​មកជា​មួយ​ទំហំ​កាមេរ៉ា 8 MP, f/2.2 ៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com