កីឡាអន្តរជាតិ
អន្តរជាតិ
FIFA គ្រោង​បន្ថែម​ក្រុម​ពី​៧​ទៅ​២៤​នៅ Club World Cup តែ​ចង់​លុប​ពាន Confederations Cup
12, Mar 2019 , 10:48 am        
រូបភាព
​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) លោក Gianni Infantino ចង់​ព​ន្លឿ​ន​ការរៀបចំ​ការប្រកួត​ពា​ន​រង្វាន់ Club World Cup ថ្មី និង​លុបចោល​ពាន Confederations Cup​។ លោក​នឹង​និយាយ​បែបនេះ​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ FIFA នៅ​សប្តាហ៍​ក្រោយ នាទី​ក្រុង Miami សហរដ្ឋអាមេរិក​។

 
​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់ ZDF លោក Infantino ចង់​ពិភាក្សា​អំពី​ការពង្រីក​ការប្រកួត Club World Cup បច្ចុប្បន្ន​ដែលមាន​៧​ក្រុម ឲ្យ​កើន​ដល់​២៤​ក្រុម ដោយ​ក្នុងនោះ​មាន​១២​ក្រុម​ពី​ទ្វីបអឺរ៉ុប​។​
 
​ប្រធាន FIFA សញ្ជាតិ​ស្វ៊ី​សរូប​នេះ​ក៏មាន​បំណង​ចង់​លុបចោល​ការប្រកួត​ពានរ​ង្វាន់ Confederations Cup ដែលជា​ការប្រកួត​អន្តរជាតិ​មួយ ធ្វើឡើង​មុន​១​ឆ្នាំ​នៃ​ការប្រកួត World Cup ដោយ​តម្រូវ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ ត្រូវ​ប្រកួត​ជាមួយ​ម្ចាស់​ជើងឯក​ចុងក្រោយ​។ ឧទាហរណ៍​ដូចជា​ការប្រកួត​រវាង​អាល្លឺម៉ង់​ម្ចាស់​ពាន World Cup ឆ្នាំ​២០១៤ និង​ម្ចាស់ផ្ទះ​រុស្ស៊ី​កាលពី​ឆ្នាំ ២០១៧​។​
 
​បើតាម ZDF ដដែល លោក Infantino គ្រោង​ឲ្យ​ការប្រកួត Club World Cup ប្រព្រឹត្តទៅ​ចាប់ពី​ឆ្នាំ​២០២១​តែម្តង ពោលគឺ​១​ឆ្នាំមុន​កាតា​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ World Cup ឆ្នាំ ២០២២​។​
 
​គម្រោង​របស់​ប្រធាន FIFA ខាងលើនេះ លោក Fernando Sarney សមាជិក​ក្រុមប្រឹក្សា FIFA ប្រេ​ស៊ី​ល​បាន​ប្រាប់ ZDF ថា​លោក​ពេញ​ចិត្តនឹង​ការលុបចោល​កម្មវិធី​ប្រកួត​ពាន Confederations Cup នេះ​ខ្លាំងណាស់​។ 
 
​ចំណែក​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) បាន​ជំទាស់​ទៅនឹង​ការដាក់​បង្ហាញ​គម្រោង​ថ្មី​នេះ​ដោយ​លើកឡើងថា​ការប្រកួត Club World Cup ពី​ឆ្នាំ​២០២១ មាន​ក្រុម​ច្រើនពេក​៕
 

Tag:
 បាល់ទាត់​
  FIFA
  Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com