ពីនេះ ពីនោះ
ពាក្យ «​ឡូយឆាយ​» ក្លាយ​មកពី​ពាក្យ​ដើម​ថា​«​លយឆាយ​» ដែល​មិនមែនជា​ពាក្យ​ខ្មែរ​ឡើយ
13, Mar 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ «​លយឆាយ​» ជា​ពាក្យ​កម្ចី​ពី​សៀម ដែល​មហាជន​មួយចំនួន​ច្រើនតែ​និយាយថា «​ឡួ​យ​ឆាយ​» នោះ​សៀម​សរស​សេរ​ជា ល្ច​យ​ជាយ មានន័យថា ស្លៀក​លយឆាយ គឺ​ស្លៀក​ពុំ​សមគួរ​។



​មិន​គ្រាន់តែ​ពាក្យ «​លយឆាយ​» ជា​ពាក្យ​កម្ចី​ពី​សៀម​នោះទេ សូម្បីតែ​ពាក្យ ផ្លែ​មាក់ប្រេង មាក់ប្រាង​, សង់ខ្យា​, សង្វៀន​, សណ្តាន់​,​សាវកែ​, សាវឡិក​,​សាវជៃ​, ដើមចម​, អាប៉ោង ជាដើម ក៏​ជា​ពាក្យ​កម្ចី​ពី​សៀម​ផងដែរ​៕ 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com