អត្ថបទពាណិជ្ជកម្ម
​រីករាយ​ជាមួយនឹង​តម្លៃ​សំបុត្រ​សូន្យ​ដុល្លារ​របស់ Vietjet និង​ការធ្វើដំណើរ​ទៅ​ហាណូយ និង​កន្លែង​ផ្សេងទៀត​
12, Mar 2019 , 4:59 pm        
រូបភាព
​យានិក​របស់ Vietjet កំពុង​រង់ចាំ​ផ្តល់ជូន​បទពិសោធ​ហោះហើរ​ដ៏​រីករាយ និង​គួរ​ឲ្យ​ចងចាំ​ដល់​លោកអ្នក​
​យានិក​របស់ Vietjet កំពុង​រង់ចាំ​ផ្តល់ជូន​បទពិសោធ​ហោះហើរ​ដ៏​រីករាយ និង​គួរ​ឲ្យ​ចងចាំ​ដល់​លោកអ្នក​
ដោយ: ថ្មីៗ
​កក់​សំបុត្រ​ដែលមាន​តម្លៃ​ចាប់ពី ០​ដុល្លារ​អាមេរិក​នៅពេល​នេះ ដើម្បី​ធ្វើដំណើរ​ពី​ទីក្រុង​សៀមរាប ទៅកាន់​ទីក្រុង​ហាណូយ ឬ​ធ្វើដំណើរ​ពី​ហាណូយ ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង ឬ​ជប៉ុន ជាមួយនឹង​ប្រូ​មូ​សិន​ថ្មី​ចុងក្រោយ​បំផុត របស់​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet (​វៀត​ជេ​ត​)​។ ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ នឹង​ផ្តល់​សំបុត្រ​ធ្វើដំណើរ​ចំនួន ៦៧​ម៉ឺន​សន្លឹក ដែលមាន​តម្លៃ​ចាប់ពី​០​ដុល្លារ​អាមេរិក សម្រាប់​ការ​ផ្លូវ​ហោះហើរ​អន្តរជាតិ​ជាច្រើន តាមរយៈ​គេហទំព័រ www.vietjetair.com​។
 
Vietjet ជា​ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី និង​កំពុង​ពង្រីក​ខ្លួន​ឥតឈប់ឈរ​របស់​វៀត​ណា​ម​នោះ ទើបតែ​បានប្រកាស ពី​ផ្លូវ​ហោះហើរ​ថ្មី​ចំនួន​២​របស់ខ្លួន ពោលគឺ​ពី​ទីក្រុង​ហូជីមិញ ទៅកាន់​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន និង​ទីក្រុង​ញ៉ា​ត្រាំ​ង (Nha Trang) ទៅកាន់​ទីក្រុង​ប៊ូសាន (Busan) ប្រទេស​កូរ៉េខាងត្បូង​។ បច្ចុប្បន្ន ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​មួយ​នេះ ប្រតិបត្តិ​ការហោះហើរ​ជាប្រចាំ​ថ្ងៃ រវាង​ទីក្រុង​សៀមរាប និង​ទីក្រុង​ហាណូយ ដែលជា​ខ្សែ​ហោះហើរ​នៅ​តំបន់​ខាងជើង​របស់ Vietjet​។ ការហោះហើរ​ផ្សេងៗ ចេញដំណើរ​ពី​ទីក្រុង​ហាណូយ ទៅកាន់​គោលដៅ​នានា​ទូទាំងប្រទេស​វៀតណាម និង​អន្តរជាតិ ហើយ​ស្របពេល​ក្រុមហ៊ុន Vietjet បន្ត​ផ្តល់​ជើងហោះហើរ​ថ្មីៗ​ជាច្រើន ដោយមាន​១០៧​ជើងហោះហើរ និង​កំពុង​ពង្រីក​បន្ថែមទៀត​តួនាទី​នៃ​ទីក្រុង​ហាណូយ និង​ទីក្រុង​ផ្សេងទៀត​របស់​វៀតណាម ក្នុងនាម​ជា​ខ្សែ​ហោះហើរ​ក្នុង​តំបន់ កំពុង​មានការ​មមាញឹក​ខ្លាំង​។ 
 

​រាល់​យន្តហោះ​របស់​ក្រុមហ៊ុន​Vietjet មាន​ភាពទំនើប ផាសុកភាព និង​សុវត្ថិភាព​
 
​រដ្ឋធានី​ហាណូយ​របស់​វៀតណាម គឺជា​មជ្ឈមណ្ឌល​នៃ​ប្រវត្តិសាស្ត្រ​ចម្រុះ ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ មានការ​តុបតែង​បែប​ទំនើប និង​មាន​លក្ខ​ខណៈ​ពិសេស​ជាច្រើន​ផ្សេងទៀត ក្នុងការ​ទាក់ទាញ់​ភ្ញៀវទេសចរ​នានា​។ នេះ​គឺជា​កន្លែង​ប្រជុំ​ដោយ​សួនឧទ្យាន​នានា មាន​លក្ខ​ខណៈ​ពិសេស​យ៉ាងពិត​ប្រាកដ បឹង​ដ៏​ស្រស់ស្អាត និង​ដើមឈើ ដែល​ត្រូវបាន​ដាំ​ជា​ជួរ​ដ៏​គួរ​ឲ្យ​ទាក់ទាញ ខណៈ​វា​ក៏មាន​កន្លែង​មាន​វាលស្មៅ​ពណ៌​បៃតង ប្រកបដោយ​ភាពស្ងប់ស្ងាត់ ក្នុង​ទីក្រុង​នេះ​ផងដែរ​។ កន្លែង​ពិសេសៗ​ជាច្រើន រួមមាន បឹង Hoan Kiem (​បឹង​ព្រះខ័ន “Sword Lake”) និង​បឹង​ដ៏​ធំ​ល្វឹងល្វើយ West Lake ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​ហាណូយ ដែលមាន​ផ្លូវ​ទឹកជា​រង្វង់​ចម្ងាយ​១៥​គីឡូម៉ែត្រ ដើម្បី​ជួយ​ឲ្យ​លោកអ្នក​រីករាយ ក្នុងការ​ទស្សនា​ទេសភាព​នៃ​ធម្មជាតិ​ដ៏​ស្រស់ស្អាត​។ 
 
​ជាមួយនឹង​ភោជនីយដ្ឋាន សារៈមន្ទីរ ហាង ប្រាសាទ ផ្សារ​ទំនើប និង​តំបន់​វប្បធម៌​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ជាច្រើន​កន្លែង ដើម្បី​ធ្វើ​ឲ្យ​គ្រប់គ្នា​ស្ថិតក្នុង​ភាព​រំភើប​រីករាយ ទីក្រុង​ហាណូយ គឺជា​ចំណុច​ចាប់ផ្តើម ដ៏​អស្ចារ្យ​ក្នុងការ​រុករក​កន្លែង​ដ៏​ទាក់ទាញ​ជាច្រើន​បន្ថែមទៀត ក្នុងប្រទេស​វៀតណាម ឬ​នៅ​កន្លែង​ផ្សេងទៀត​។ 
 
​ឆកសមុទ្រ​ហា​ឡុង (Ha Long) ដែលជា​តំបន់​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ ស្ថិតនៅ​ភាគខាងត្បូង នៃ​ទីក្រុង​ហាណូយ ដោយ​ត្រូវ​ធ្វើដំណើរ​ប្រមាណ​ជា​៤​ម៉ោង ពី​ទីក្រុង​នេះ និង​ជា​កន្លែង​ដ៏​ល្បីល្បាញ​ជា​អន្តរជាតិ ទៅលើ​ភាពស្រស់ស្អាត​បែប​ធម្មជាតិ នៃ​សមុទ្រ​នេះ​។ កោះ​ច្រើនជាង​៧០០ ដុះ​ផុស​ឡើង​នៅ​ជុំវិញ​សមុទ្រ​នេះ ហើយ​ការធ្វើដំណើរ​ដោយ​ទូក ទៅកាន់​កន្លែង​ដ៏​ស្រស់ស្អាត​ជាច្រើន គឺជា​មធ្យោបាយ​ដ៏​អស្ចារ្យ​មួយ ក្នុង​ទស្សនា​កន្លែង​ប្លែក​ភ្នែក​មួយ​នៅ​ប្រទេស​វៀតណាម​។ 
 
​ផ្លូវ​ហោះហើរ​ថ្មីៗ​ជាច្រើន ទៅកាន់​កូរ៉េខាងត្បូង និង​ជប៉ុន បានចាប់ផ្តើម​ដំណើរការ​នៅ​សប្តាហ៍​នេះ និង​បង្ហាញ​ពី​ការពង្រីក​បន្ថែម ទៅលើ​បញ្ជី​នៃ​ជម្រើស​ជើងហោះហើរ​នៅ​អាស៊ី ពី​អាកាសយានដ្ឋាន​របស់​វៀ​ត​ណា​ម​។ ផ្លូវ​ហោះហើរ​ថ្មី​២​ទាំងនេះ បាន​បន្ថែម​ទៅលើ​ផ្លូវ​ហោះហើរ​អន្តរជាតិ ដែលមាន​ស្រាប់​ជាច្រើន​រួមមាន ជប៉ុន ហុងកុង សិង្ហ​បុរី កូរ៉េខាងត្បូង តៃវ៉ាន់ ចិន ថៃ មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី និង​ប្រទេស​កម្ពុជា​។ 
 

​យានិក​របស់ Vietjet កំពុង​រង់ចាំ​ផ្តល់ជូន​បទពិសោធ​ហោះហើរ​ដ៏​រីករាយ និង​គួរ​ឲ្យ​ចងចាំ​ដល់​លោកអ្នក​
 
​ជាមួយនឹង​ការ​មាន​អត្រា​ដ៏​គួរ​ឲ្យ​ជឿជាក់ ផ្នែក​បច្ចេកទេស​ដល់​ទៅ ៩៩,៦៤ ភាគរយ Vietjet គឺជា​ក្រុមហ៊ុន​អាកាសចរ ដ៏​មាន​សុវត្ថិភាព​បំផុត នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​ការប្តេជ្ញាចិត្ត​ក្នុង​ការផ្តល់​សុវត្ថិភាព និង​ទំនុកចិត្ត ត្រូវបាន​ទទួលស្គាល់​ដោយ​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) តាមរយៈ​ការផ្តល់​វិញ្ញាបនបត្រ​សវនកម្ម​សុវត្ថិភាព​ប្រតិបត្តិការ (IOSA) និង​ទទួលបាន​ចំណាត់ថ្នាក់​ផ្កាយ​៧ ស្តីពី​សុវត្ថិភាព (​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​បំផុត​) ដោយ​អង្គភាព​អង្កេត​ក្រុមហ៊ុន​ហោះហើរ AirlineRatings​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី VietJet សូម​ចូលទៅ​កាន់​គេហទំព័រ www.vietjetair.com ។​
 
(*) មិន​រាប់បញ្ចូល​ពន្ធ និង​តម្លៃ​ផ្សេងៗ​។ កក់​សំបុត្រ​នៅ​ចន្លោះ​ម៉ោង​១២ ទៅ​២​រសៀល នា​ថ្ងៃទី​១៣ ដល់ទី​១៥ ខែមីនា និង​ធ្វើដំណើរ​នៅ​ចន្លោះ​ថ្ងៃទី​១៤ ខែឧសភា និង​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩៕

(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com