ជាតិ
ពីនេះ ពីនោះ
អ្នកខ្លះមិនសូវប្រយ័ត្ន សរសេរ «ច្រាំង» និង «ជ្រាំង» ឡូកឡំគ្នា
25, Jan 2023 , 7:29 am        
រូបភាព
សម្រាប់ពាក្យ «ច្រាំង» និង «ជ្រាំង» វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានក្រើនរំលឹកកុំឲ្យមានការសរសេរច្របូកច្របល់គ្នា។



«ច្រាំង» មានន័យថា រឹមស្ទឹង, ទន្លេ, សមុទ្រ . . . រីឯ «ជ្រាំង» មានន័យថា សាច់ជាចម្រៀកៗក្នុងផ្លែដែលផ្សេងពីក្លែបនិងគ្រាប់។ ជ្រាំងខ្នុរ ។ ក្នុងន័យមួយទៀត គឺសំដៅលើ ឈ្មោះរោគមួយប្រភេទកើតនៅអណ្ដាតឬទាំងសាច់ក្នុងមាត់ផង បណ្ដាលអំពីចំហាយក្ដៅឲ្យពងបែកប្រេះរអាមផ្សា។ កើតជ្រាំង។

វចនានុក្រម កត់សម្គាល់ថា អ្នកខ្លះមិនសូវប្រយ័ត្ន ច្រើនតែប្រើ ពាក្យ ច្រាំង និង ជ្រាំង ច្រឡំពុំដឹងថាណាជាណាឡើយ ៕



Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com