Hamilton ថា​នាយក F1 ដែល​ស្លាប់​នៅ​អាយុ​៦៦​ឆ្នាំ ជា​និមិត្តរូប​របស់ខ្លួន​
កីឡាអន្តរជាតិ
អន្តរជាតិ
Hamilton ថា​នាយក F1 ដែល​ស្លាប់​នៅ​អាយុ​៦៦​ឆ្នាំ ជា​និមិត្តរូប​របស់ខ្លួន​
15, Mar 2019 , 10:19 pm        
រូបភាព
លោក Charlie Whiting (ឆ្វេង) និងម្ចាស់ជើងឯក F1 លោក Hamilton
លោក Charlie Whiting (ឆ្វេង) និងម្ចាស់ជើងឯក F1 លោក Hamilton
​កំពូល​អ្នក​ប្រណាំង​រថយន្ត​ពិភពលោក Lewis Hamilton បានចាត់ទុក​លោក Charlie Whiting ជា «​និមិត្តរូប​របស់ខ្លួន​» បន្ទាប់ពី​នាយក​គ្រប់គ្រង​ក្របខណ្ឌ Formula One រូបនេះ​បាន​ស្លាប់​នៅ​អាយុ​៦៦​ឆ្នាំ​។​


 
​លោក Charlie Whiting ប្រធាន​គ្រប់គ្រង​ស្ថាប័ន​កីឡា​ប្រណាំង​រថយន្ត (FIA) និង​ជា​មនុ​ស្សមាន​ឥទ្ធិពល​បំផុត​ក្នុង​វិស័យ​កីឡា​នេះ​បាន​ស្លាប់​ភ្លាមៗ​ដោយសារ​ស្ទះ​សរសៃឈាម​សួត​កាលពី​ថ្ងៃទី​១៤ ខែមីនា​ក្នុង​ក្រុង Melbourne ជាទី​ដែល​លោក​ត្រូវ​ដឹកនាំ​ការប្រណាំង​រថយន្ត​នៅ​ទីលាន​ដំបូង Australian GP ក្នុងប្រទេស​សម្រាប់​រដូវ​កាល​ថ្មី​។​
 
​ក្រោយ​ការស្លាប់​របស់​បុរស​ស​ញ្ជា​តិ​អង់គ្លេស​នេះ ម្ចាស់​ជើងឯក F1 ៥​សម័យកាល Hamilton បា​នស​ម្តែ​ការសោកស្តាយ​ដោយ​រៀបរាប់ថា​៖«​អ្វីដែល​គាត់​បានធ្វើ​សម្រាប់​កីឡា​នេះ​គឺ​ការប្តេជ្ញាចិត្ត ហើយ​គាត់​ពិតជា​សសរស្ដម្ភ​មួយរូប​ក្នុង​វិស័យ​កីឡា​នេះ​។ ខ្ញុំ​ស្គាល់ Charlie តាំងពី​ខ្ញុំ​ចាប់ផ្ដើម​អាជីព​ក្នុង​ឆ្នាំ​២០០៧​។ ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​នឹង​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ​ណាស់​»​។​


 
Hamilton បន្ថែមថា Charlie ជា​និមិត្តរូប​របស់ខ្ញុំ និង​ក្នុង​ពិភព​កីឡា​នេះ​ដោយ​លោក​បាន​រួមចំណែក​យ៉ាងច្រើន​មិនអាច​កាត់ថ្លៃ​បាន​។​
 
Whiting គឺជា​ប្រធាន​នៃ Formula 1 សម្រាប់​ស្ថាប័ន​គ្រប់គ្រង​កីឡា​ប្រណាំង Motorsport FIA ដែលជា​អ្នក​ប្រណាំង​ជា​ផ្លូវការ​ហើយ​គាត់​បាន​គ្រប់គ្រង​លើ​ច្បាប់​ទាំងអស់​នៅក្នុង F1 ។​
 
Charlie បាន​ឡើងកាន់​ការងារ​នៅ​ស្ថាប័ន FIA តាំងពី​ឆ្នាំ​១៩៨៨ ហើយ​លោក​ក៏បាន​ចូលរួម​ជា​នាយក​បច្ចេកទេស​ផងដែរ​៕​

Tag:
 ប្រណាំង​រថយន្ត​
  Formula One
  Charlie Whiting
© រក្សាសិទ្ធិដោយ thmeythmey.com