អត្ថបទពាណិជ្ជកម្ម
វេជ្ជបណ្ឌិត​ជំនាញៗ​រួមគ្នា​បង្កើត មន្ទី​សម្រាក​ព្យាបាល អ៊ី​ន​ដ្រា ដើម្បី​បម្រើ​ជូន​ពលរដ្ឋ និង​លើកកម្ពស់​វិស័យ​សុខាភិបាល​
16, Mar 2019 , 6:29 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី ១៥ ខែ មីនា កន្លងទៅនេះ មន្ទី​សម្រាក​ព្យាបាល អ៊ី​ន​ដ្រា បានដាក់​សម្ពោធ​ជា​ផ្លូវការ ដោយ​បំពាក់​មកជា​មួយ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយ​បំផុត ដែលមាន​ទីតាំង​ស្ថិតនៅ ផ្ទះ​លេខ ៣០៣, ផ្លូវ ១៥៦ សង្កា​តើ​ទឹកល្អក់ ២, ខណ្ឌទួលគោក​, រាជធានី​ភ្នំពេញ​។

​ដោយ​មើលឃើញថា​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​យ៉ាងច្រើន ក្នុងនោះ​វិស័យ​ឯកជន​ក៏បាន​ចូលរួមចំណែក​ជួយ​រដ្ឋាភិបាល​ច្រើន​ផងដែរ​នោះ គ្លីនិក យី គក់ ខេត្តបាត់ដំបង​, គ្លីនិក សេ​តេ នៅ​ខេត្ត​ព្រះសីហនុ និង​វេជ្ជបណ្ឌិត​ជំនាញ ចាន់ ប៊ុន​ថា ព្រមទាំង​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ឯ​ទេស​ជាច្រើន សម្រេចចិត្ត​ដើម្បី បង្កើត​មន្ទី​សម្រាក​ព្យាបាល​នេះ​ឡើង ដើម្បី​ជួយ​ល​សម្រួល​ដល់​ការពិនិត្យ និង​ព្យាបាល​ជ​ជំងឺ​ទូទៅ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។​


 
​បើតាម​ការ​ឲ្យ​ដឹង​របស់លោក​វេជ្ជបណ្ឌិត ចាន់ ប៊ុន​ថា ប្រធាន​មន្ទី​សម្រាក​ព្យាបាល អ៊ិន​ដ្រា បាន​ឲ្យ​ដឹងថា​៖ «​មន្ទី​សម្រាក​ព្យាបាល អ៊ី​ន​ដ្រា នឹង​ផ្ដល់នូវ​សេវា​វេជ្ជសាស្ត្រ​ដែលមាន​គុណភាព​ក្នុងការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ ដោយ​ផ្ដោត​សំខាន់​ទៅលើ​សុវត្ថិភាព និង​ប្រកបដោយ​ក្រប​សីលធម៌ និង​វិជ្ជា​ជិ​វៈ​ត្រឹមត្រូវ​»​។ លោក​បន្តថា ៖ «​ការបង្កើត មន្ទី​សម្រាក​ព្យាបាល អ៊ី​ន​ដ្រា ឡើង​ក៏​ជាការ​លើកកម្ពស់​វិស័យ​សុខាភិបាល​នៅ​ប្រទេស​កម្ពុជា និង​ដើម្បី​ជាការ​ឆ្លើយតប​និង​តម្រូវការ​ក្នុង​វិស័យ​សុខាភិបាល​ដ៏​ច្រើន​ក្នុងប្រទេស​កម្ពុជា ដោយ​តាមរយៈ មន្ទី​សម្រាក​ព្យាបាល អ៊ី​ន​ដ្រា នេះ​នឹង​ផ្ដល់នូវ​ទំនុក​ចិ​ត្ថ​ក្នុងការ​ទទួលបាន​នូវ​សេវា​ដ៏​ល្អប្រសើរ ជាពិសេស​កាត់បន្ថយ​ការធ្វើដំណើរ​ចេញទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​»​។​


 
​លោក​វេជ្ជបណ្ឌិត យី គត់ ប្រធាន​គ្លី​និង យី គក់ ក៏បាន​ប្រសា​ន៍​ផងដែរ​ថា​៖ « នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត​ក្នុងការ​ចូលរួម​លើកកម្ពស់​វិស័យ​សុខាភិបាល នឹង​ពង្រឹង​ការផ្ដល់សេវា​ពិនិត្យ និង​ព្យាបាល​ជូន​ដល់​ប្រជាជន​កម្ពុជា​។ » លោក​បន្តថា ៖ «​ដោយ​មើលឃើញ​ពី​កក្ដា​ធនធានមនុស្ស​ដែលមាន​ស្រាប់ និង​មាន​ឧបករណ៍​បរិក្ខា​ពេទ្យ​ទំនើបៗ​ស្រាប់ រួមជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ទៀត​នោះ ទើប គ្លី​នី​ក យី​គក់ គ្លីនិក សេ​តេ និង​លោក​វេជ្ជបណ្ឌិត​ឯកទេស ចាន់ ប៊ុន​ថា សម្រេច​ចិ​ត្ថ​បង្កើត​មន្ទី​សម្រាក​ព្យាបាល​នេះ​ឡើង​»​។​


 
​គួរ​រំលឹក មន្ទី​សម្រាក​ព្យាបាល អ៊ី​ន​ដ្រា គឺជា​មន្ទី​សម្រាក​ព្យាបាល​ដំបូង​ដែល​ប្រមូលផ្ដុំ​ទៅដោយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ជាច្រើន​ជុំវិញ​ប្រទេស​កម្ពុជា លើសពីនេះ​មន្ទី​សម្រាក​ព្យាបាល អ៊ី​ន​ដ្រា គឹ​ជាម​ន្ទ​សម្រាក​ព្យា​ល​ដែល​បាន​បំពាក់​មកជា​មួយ​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើប​ទាន់សម័យ​ជាច្រើន ដូចជា​ម៉ាស៊ីន​វះកាត់​ទំនើប​ចុងក្រោយ​ដោយ​ព្យាបាល​ដោយ​ការចុះ (LAPAROSCOPIC) ម៉ាស៊ីន​ស៊ី​ធី​ស្កែ​ន ម៉ាស៊ីន​បាញ់​ក្រួស​ក្នុង​តម្រងនោម ( LASER LITHOTRIPSY ) ម៉ាស៊ីន​អ៊ុ​ល​ត្រា​សោ​ន (ULTRA SOUND) ម៉ាស៊ីន​អ៊ី​ច​សា​រ៉េ ដែល​កាន់តែ​ងាយស្រួល​ក្នុងការ​ធ្វើ​រោគវិនិឆ្ឆ័យ​។ ជាមួយគ្នានេះដែរ ក៏មាន​ពិនិត្យ និង​វះកាត់​ជំងឺ​ក្រពេញ​ប្រូ​ស្ដា​ត​ដោយ​ម៉ាស៊ីន អង់​ដូ​ស្កុប វះកាត់​ទូទៅ វះកាត់​ខួរក្បាល វះកាត់​ឆ្អឹងខ្នង បំបែក​គ្រួសតម្រងនោម​ដោយ​កាំរស្មីឡាស៊ែ សេវា​សង្គ្រោះបន្ទាន់ ២៤​ម៉ោង និង​ព្យាបាល​ជំងឺ​ទូទៅ ជំនាញ​កូនក្មេង និង រោគ​ស្រី្ដ​៕















(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com