ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន​៖ អភិបាលខណ្ឌ​ឈប់​មក​អង្គុយ​ស្ដាប់​ខ្ញុំ​ទៅ ចុះ​មូលដ្ឋាន​វិញ​ល្អ​ជាង​
18, Mar 2019 , 9:03 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ចាប់ពីពេលនេះ​ទៅ អភិបាលខណ្ឌ​ទាំងអស់ មិនចាំបាច់​ទៅ​អង្គុយ​ស្ដាប់​ប្រសាសន៍​នាយករដ្ឋមន្ត្រី ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ទៀតឡើយ​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន​។​

 
​ថ្លែង​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ដល់​សិស្ស​និស្សិត​នៃ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី នៅ​ព្រឹក​ថ្ងៃទី​១៨ មីនា​នេះ សម្ដេច ហ៊ុន សែន បាន​ប្រាប់​ឲ្យ​អភិបាលខណ្ឌ ដែលមាន​វត្តមាន​នៅក្នុង​ពិធី​នោះ ត្រូវ​ចំណាយពេល​ចុះ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ ប្រសើរ​ជាង​មក​អង្គុយ​ស្ដាប់​ប្រសាសន៍​សម្ដេច​។ 
 
​សូមស្ដាប់ប្រសាសន៍សម្ដេច ហ៊ុន សែន៖




បើតាម​សម្ដេច ហ៊ុន សែន អភិបាលខណ្ឌ​ដែល​អាច​មានមុខ​អង្គុយ​ស្ដាប់​ប្រសាសន៍​សម្ដេច​បាន លុះត្រាតែ​កម្មវិធី​នោះ​រៀបចំ​នៅតាម​មូលដ្ឋាន​ខណ្ឌ ស្រុក​របស់​ពួកគេ​។ ដូច្នេះ​ក្រៅពី​មូលដ្ឋាន​ខ្លួន​នោះ អភិបាលខណ្ឌ​ទាំងអស់ មិនចាំបាច់​ចូលរួម​កម្មវិធី​សម្ដេច​ឡើយ​៕​

Tag:
 ហ៊ុន សែន​
  អភិបាលខណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com