អន្តរជាតិ
រុ​ស្ស៉ី​មិន​សុខចិត្ត​រឿង​ទណ្ឌកម្ម​នានា​ពី​អាមេរិក កាណាដា និង​សហភាព​អឺរ៉ុប​
18, Mar 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ប្រទេស​រុ​ស្ស៉ី​និយាយថា ខ្លួន​នឹងមិន​អនុញាត​ឲ្យ​គ្មាន​ការពន្យល់​នោះទេ​ចំពោះ​ទណ្ឌកម្ម​ដែល​ស​.​រ​.​អា​. កាណាដា និង​សហភាព​អឺរ៉ុប បានដាក់​ទណ្ឌកម្ម ចំពោះ​ការវាយប្រហារ​របស់​រុ​ស្ស៉ី​កាលពី​ឆ្នាំ​២០១៨ លើក​ប៉ាល​អ៊ុយ​ក្រែ​ន​បី​គ្រឿង ការទន្ទ្រាន​ចូលកាន់​កាប់​ដែនដី​គ្រៀ​មមៀ (Crimea)​ហើយ​និង​ការបង្ក​សកម្មភាព​រុ​ស្ស៉ី​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​នោះ​។

 
​ក្រសួង​រតនាគារ​អាមេរិក​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា​ទណ្ឌកម្ម​របស់​អាមេរិក​គឺ​ផ្តោតលើ​បុគ្គល​រុ​ស្ស៉ី​៦​នាក់ និង សហគ្រាស​ចំនួន​៨ ជាការ​ឆ្លើយតប ទៅនឹង​ការបន្ត និង សកម្មភាព​របស់​រុ​ស្ស៉ី​កំពុង​បន្ត​ឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែ​ន​។ រដ្ឋមន្ត្រីក្រសួង​រតនា​គារ ស្ទី​វិ​ន ម៊ូ​ជីន (Steven Mnuchin) បាន​ថ្លែង​ក្នុង​សេចក្តីប្រកាស ព័ត៌មាន​ថា គំនិត​ផ្តួចផ្តើម​រួមជាមួយ​ដៃគូ​របស់​យើង​ក្នុង​សហភាព​អឺរ៉ុប​និង កាណាដា នេះ គឺ​ត្រូវអនុវត្ត​ឡើងវិញ​ចំពោះ​ការតាំង​ចិត្ត​រួម​របស់​យើង​ដើម្បី​ដាក់ទណ្ឌកម្ម​ឲ្យ​ចំ​គោលដៅ​និង​មាន​សារៈសំខាន់ ជាការ​ឆ្លើយតប​ទៅនឹង​ការព្យាយាម​របស់​រដ្ឋាភិបាល​រុ​ស្ស៉ី ដែល​ធ្វើ​ព្រងើយ​ចំពោះ​បទដ្ឋាន​អន្តរជាតិ​និង​ធ្វើ​ឲ្យ​ខូចខាត​ដល់​បូរណភាព​ដែនដី និង​អធិបតេយ្យភាព​អ៊ុយ​ក្រែ​ន‍​។​
 
​សេចក្តីថ្លែងការណ៍​ក៏បាន​បញ្ជាក់ដែរថា​ទ្រព្យសម្បត្តិ​និង​ផលប្រយោជន៍​ក្នុង​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ដែល​ជាប់​ឈ្មោះ​ទាំងអស់ ហើយ​និង​ក្រុមហ៊ុន​របស់​ពួកគេ​ត្រូវ បង្កក ហើយ​ពលរដ្ឋ​អាមេរិក​ជាទូទៅ​ត្រូវ​ហាមឃាត់​មិន​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​ជន​ទាំងអស់​នោះទេ​។ បន្ថែម​ពីលើ​នេះ​ទៀត​ក្រុមហ៊ុន​ដែល​បុគ្គល​ទាំងនោះ​មានកម្ម​សិទ្ធិ ចំនួន​៥០​ភាគរយ​ឬ​ច្រើនជាង​នេះ ក៏ត្រូវ​បង្កក​តាម​ប្រ​ត្តិ​ប​ត្តិ​ការ​ច្បាប់​ដែ​រ‍​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com