ជាតិ
សង្គមជាតិ
កម្ពុជា​សហការ​ជាមួយ​ឥណ្ឌា​លើ​ការពង្រឹង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មានវិទ្យា
19, Mar 2019 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា និង​ក្រសួង​គមនាគមន៍​ឥណ្ឌា កាលពី​ថ្ងៃទី​១៨ ខែមីនា បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​គមនាគមន៍​ដើម្បី​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា​ឆ្ពោះទៅរក​និរន្ត​ភាពជា​យូរអង្វែង​។

 
​នៅក្នុង​អនុស្សរណៈ​នៃ​ការយោគយល់​ដែល​ចុះហត្ថលេខា​ដោយ លោក សុខ ពុទ្ធិ​វុ​ធ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ជាមួយ​លោក V. Raghunandan អគ្គនាយក​ទទួលបន្ទុក​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួង​គមនាគមន៍​ឥណ្ឌា ភាគី​ទាំងពីរ នឹង​រួមគ្នា​បង្កើត​ស្តង់ដារ​បច្ចេកទេស និង​ការទទួលស្គាល់​បច្ចេកវិទ្យា​ទូរគមនាគមន៍ ការទំនាក់ទំនង​ប្រព័ន្ធ​ឥត​ខ្សែ  ទម្រង់​បែបបទ​នៃ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា​សម្រាប់​ការគ្រប់គ្រង​គ្រោះមហន្តរាយ ទំនាក់ទំនង​គ្រោះអាសន្ន សន្តិសុខ​។ 


 
​លើសពីនេះ​ទៀត  អ្នកជំនាញ​កម្ពុជា​-​ឥណ្ឌា នឹង​ពិភាក្សា ពី​ការកសាង​សមត្ថភាព​ក្នុង​វិស័យ​បច្ចេកវិទ្យា​ខ្ពស់ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការផលិត​ឧបករណ៍​បណ្តាញ​ទំនាក់ទំនង​ឥត​ខ្សែ​ទំនើប​ដូចជា 5G  និង LoT /M2M​។  




 
​ជាមួយគ្នានេះ មជ្ឈមណ្ឌល​អភិវឌ្ឍ​បច្ចេកវិទ្យា​ទូរ​គ​មាគ​មន៍​ឥណ្ឌា (C-DoT) និង​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា (T.C)  សន្យា​បង្កើត​សហប្រតិបត្តិការ​បច្ចេក​វិទ្យា​ជាច្រើន​សម្រាប់​វិស័យ​ដែល​ខ្សា​ត់​ខ្សោយ​នៅតាម​ភូមិសាស្ត្រ​ខុសៗ​គ្នា និង​ពង្រីក​បណ្តាញ​ខ្សែកាប​អុ​ប​ទិ​ក និង​ប្រព័ន្ធ Wifi ដើម្បី​ដោះស្រាយ​តម្រូវការ​ទូរគមនាគមន៍​នៅតាម​ជនបទ​។ 




 
​ជា​ជំហាន​ដំបូង​ភាគី​ទាំងពីរ​នឹង​សាកល្បង «​គម្រោង​ភូមិ​ឌីជីថល​» ដែលជា​គំនិត​រួមគ្នា​ផ្តល់ ការ​គ្របដណ្តប់​ការតភ្ជាប់ និង​កម្មវិធី សេវាកម្ម ការគ្រប់គ្រង​អេ​ឡិច​ត្រូ​និ​ច អប់រំ​អេ​ឡិច​ត្រូវ​និ​ច និង​ថ្នាំពេទ្យ​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​តំបន់​ដែល​មិនទាន់​ត​ភ្ជាប់​៕
 

Tag:
 ​ប្រទេស​ឥណ្ឌា​
 ​កម្ពុជា​
 ​ព័ត៌មានវិទ្យា​
 ​បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com