ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ៖កម្ពុជានឹងសាងសង់ផ្លូវល្បឿនលឿន ទៅវៀតណាម និងថៃ
× ក្រៅពីរៀបចំផ្លូវល្បឿនលឿននៅក្នុងស្រុកហើយ កម្ពុជាក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿន ទៅវៀតណាម និងថៃទៀតផង។ នេះជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែននៅក្នុងការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅព្រឹកថ្ងៃទី២២ មីនា។
មូលហេតុដែលរាជរដ្ឋាភិបាល មានបំណងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ព្រំដែនប្រទេសវៀតណាម និងថៃនេះ គឺដើម្បីបង្កើនការនាំចេញរបស់កម្ពុជា ជាមួយប្រទេសជិតខាងបន្ថែមទៀត តាមរយៈការបង្កើនសេវាដឹកជញ្ជូនក្នុងតំបន់នេះ។បើតាមសម្ដេច ហ៊ុន សែន កម្ពុជាត្រូវនាំចេញក្នុងមួយឆ្នាំៗជាច្រើនលានតោន។
« ថ្ងៃនេះយើងបើកត្រឹមតែភ្នំពេញទៅក្រុងព្រះសីហនុ ក៏ប៉ុន្តែយើងមានតម្រូវការបន្តែមទៀតអំពីផ្លូវល្បឿនលឿន ដូចជាការតភ្ជាប់ទៅកាន់វៀតណាម។ យើងត្រូវតភ្ជាប់ទៅជាមួយវៀតណាមបន្ថែមទៀត ពីភ្នំពេញទៅបាវិត។ យើងត្រូវមានផ្លូវ Highways Asean ជាមួយភ្នំពេញនឹងក្រុងហូជីមិញ ហើយតភ្ជាប់ភ្នំពេញជាមួយក្រុងបាងកក»។ នេះបើតាមប្រមុខរដ្ឋាភិបាលក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន (Expressway) ភ្នំពេញ-ក្រុងព្រះសីហនុ៕
© រក្សាសិទ្ធិដោយ thmeythmey.com