ឆឺ​តៗ​!!! ទៅលេង​បុណ្យ​ភូមិ​បេ​ប៊ី​អោត​ឡេ​ត បាន​ទាំង​ចំណេះ​ថែទាំ​កូន​នៅ​រដូវក្តៅ និង​ការទិញ​ទំនិញ​ក្នុងតម្លៃ​ពិសេស​
ជាតិ
បទសម្ភាសន៍
ឆឺ​តៗ​!!! ទៅលេង​បុណ្យ​ភូមិ​បេ​ប៊ី​អោត​ឡេ​ត បាន​ទាំង​ចំណេះ​ថែទាំ​កូន​នៅ​រដូវក្តៅ និង​ការទិញ​ទំនិញ​ក្នុងតម្លៃ​ពិសេស​
22, Mar 2019 , 4:30 pm        
រូបភាព
​ហាង​បេ​ប៊ី​អោត​ឡេ​ត នឹង​រៀបចំ​កម្មវិធី​«​បុណ្យ​ភូមិ​បេ​ប៊ី​អោត​ឡេ​ត​» ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៧ ខែមេសា​ខាងមុខ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃណី​ខ្មែរ ដែល​កាន់តែ​ខិតចូល​មកដល់​។ កម្មវិធី​នេះ ចាប់ផ្តើម​ចាប់ពី​ម៉ោង​៨​ព្រឹក​រហូតដល់​ម៉ោង​៨​យប់ នៅ​ហាង បេ​ប៊ី​អោត​ឡេ​ត សាខា​វិមានឯករាជ្យ​។​

 
​លោក វាល​សុន ឃីម នាយក​គ្រប់គ្រង​ប្រតិបត្តិការ​ហាង​បេ​ប៊ី​អោត​ឡេ​ត បាន​បញ្ជាក់ថា នៅក្នុង​កម្មវិធី​បុណ្យ​ភូមិ​បេ​ប៊ី​អោត​ឡេ​ត​នេះ គឺជា​ការផ្តល់​ឱកាស​ឲ្យ​អតិថិជន​ទាំងអស់ បាន​ទិញ​ទំនិញ​សម្រាប់​កូនៗ និង​ទារក និង​សម្ភារ​ប្រើប្រាស់​ផ្ទាល់ខ្លួន ក្នុងតម្លៃ​ដ៏​ពិសេស ឲ្យ​បាន​រួចរាល់​មុន​ចូលឆ្នាំ​ខ្មែរ​។ ដូច្នេះ​គាត់​អាចមាន​ពេលវេលា​រីករាយ​ក្នុងការ​ជួបជុំ​ក្រុមគ្រួសារ ឬ​ធ្វើដំណើរ​កម្សាន្ត​នៅក្នុង​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ ដោយ​មិនបាច់​បារម្ភ​។​
 
​នៅក្នុង​អំឡុង​កម្មវិធី​បុណ្យ​ភូមិ​បេ​ប៊ី​អោត​ឡេ​ត ក៏មាន​ការតុបតែង​បែប​ខ្មែរ និង​ដាក់​ព្យួរ​គោម​ទាំង​នៅក្នុង និង​ខាងក្រៅ​ហាង មាន​រៀបចំ​លេងល្បែង​ប្រជាប្រិយ និង​ការសម្តែង​របាំ​ផងដែរ​។ ដូច​សព្វដង បេ​ប៊ី​អោត​ឡេ​ត ក៏បាន​អញ្ជើញ​វេជ្ជបណ្ឌិត​ជំនាញ​ឲ្យ​មក​ចែករំលែក​ចំណេះដឹង​ក្នុងការ​ទាំ​ផ្ទៃពោះ និង​ថែទាំ​បុត្រ​ធីតា​លោកអ្នក​នៅក្នុង​រដូវក្តៅ​នេះដែរ​។​
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​ស្តាប់​កិច្ច​សម្ភាស​រវាង​កញ្ញា ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក​វាល​សុន ឃីម នាយក​គ្រប់គ្រង​ប្រតិបត្តិការ​ហាង​បេ​ប៊ី​អោត​ឡេ​ត ដូចតទៅ​៖ 
 

Tag:
 បុណ្យ​ភូមិ​
 ​បេ​ប៊ី​អោត​ឡេ​ត​
© រក្សាសិទ្ធិដោយ thmeythmey.com