ពីនេះ ពីនោះ
«​ផ្លាក​» គឺជា​ពាក្យ​កម្ចី​ពី​ភាសា​បារាំង plaque, «​ស្លាក »​ទើប​ជា​ពាក្យ​ខ្មែរ​
24, Mar 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពលរដ្ឋ​ខ្មែរ​មួយចំនួនធំ បាន​ប្រើពាក្យ​«​ផ្លាក​» ដែលជា​ពាក្យ​បារាំង សឹងតែ​ចាត់ទុក​ពាក្យ​នេះ​ជា​ពាក្យ​ខ្មែរ​ទៅហើយ ដោយ​បំភ្លេច​ពាក្យ​កំណើត​របស់​ខ្លួនឯង​។

 
​តាមពិត​ពាក្យ « ផ្លាក » គឺជា​ពាក្យ​កម្ចី​ពី​ភាសា​បារាំង plaque, ហើយ​ពាក្យ​ខ្មែរ « ស្លាក » ។ នៅក្នុង​ភាសា​បារាំង plaque, នៅក្នុង​ភាសា​អង់គ្លេស plate ដែល​គេ​បកប្រែ​ជា​ភាសា​ខ្មែរ​ថា បន្ទះ លោហៈធាតុ ស្តើង ។ ឧទាហរណ៍ ថា ខ្មែរ យើង និយាយថា « ផ្លាក ម៉ូតូ » ។ តាមពិត​វា​ក្លាយ​មកពី ពាក្យ បារាំង plaque de moto ឬ ភាសា អង់គ្លេស ថា Moto bike plate ។ 
 
​លើសពីនេះ​អ្វីដែល​ត្រូវ​ចង់ចាំ និង​បែងចែក​ឲ្យ​ដាច់​នោះ គឺថា ពាក្យ « ផ្លាក » គឺជា ពាក្យ​បារាំង ហើយ​ពាក្យ​ខ្មែរ គឺ « ស្លាក » ។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏ អ្នកសិក្សា ផ្នែក ភាសា មួយចំនួន​និយាយថា គេ​អាច​ប្រើប្រាស់ មួយណា​ក៏បាន ក្នុងចំណោម​ពាក្យ​ពីរ​នេះ ។ តែបើ​សរសេរ​តាម​ខ្មែរ​វារឹតតែ​ប្រសើរ​មែនទែន​៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com