ចង់​ខ្ពស់​មែន​ទេ​? ព្យាយាម​ទទួលទាន​អាហារ​ទាំងនេះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ចង់​ខ្ពស់​មែន​ទេ​? ព្យាយាម​ទទួលទាន​អាហារ​ទាំងនេះ​
24, Mar 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កំពស់ គឺជា​អ្វីមួយ​ដែល​ភាគច្រើន​នៃ​ពួកយើង​ចង់បាន​ដើម្បី​បង្កើន​ទំនុកចិត្ត ឬ​ភាពជឿជាក់​លើ​ខ្លួនឯង​ពេល​ឈរ​នៅក្បែរ​អ្នកដទៃ​។ ជាធម្មតា​ការ​លូត​កំពស់​មាន​ទំនាក់ទំនង​ទៅនឹង​កត្តា​ហ្សែ​ន​, លំ​ហាត់ប្រាណ ព្រមទាំង​ប្រភេទ​នៃ​ចំណីអាហារ​ដែល​យើង​ទទួលទាន​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​កើន​កម្ពស់​បន្ថែម អ្នក​ត្រូវ​ដឹង​អំពី​ប្រភេទ​នៃ​អាហារ​បែបណា​ដែលមាន​ប្រសិទ្ធិភាព​រក្សា​ភាពរឹងមាំ ក៏ដូចជា​ជួយ​ដល់​ការលូតលាស់​នៃ​ឆ្អឹង​។



ថ្ងៃនេះ​យើង នឹង​បង្ហាញ​ពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន ប្រសិនបើ​ចង់​លូត​កម្ពស់​កាន់តែ​ខ្ពស់ ៖
 
១. អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​
 
​ឈី​ស​, យ៉ា​អួរ​, បឺ​រ​ទឹកដោះគោ និង​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ផ្សេងៗ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន A, B, D និង E ព្រមទាំង​ជាតិ​កាល់ស្យូម​ដែល​ចាំបាច់​សម្រាប់​បង្កើន​ការលូតលាស់​ឆ្អឹង​មាន​សុខ​ភាពល្អ​រឹងមាំ​។​
 
២. សាច់មាន់​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​ដែល​ជួយ​បង្កើន​ការលូតលាស់​ឆ្អឹង និង​សាច់ដុំ​។ ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ ចូរ​ទទួលទាន​សាច់មាន់​ឱ្យបាន​យ៉ាងហោចណាស់ ៥០ ក្រាម​ក្នុង​មួយថ្ងៃ​ជាប្រចាំ​។​
 
៣. ស៊ុត​

​ប្រភព​ដ៏​ល្អ​បំផុត​មួយទៀត​នៃ​ជាតិ​ប្រូតេអ៊ីន​ដែល​ចាំបាច់​សម្រាប់​ការលូតលាស់​ឆ្អឹង និង​សាច់ដុំ គឺ​ស៊ុត​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​លូត​កម្ពស់​ថែម​នោះ កុំ​ភ្លេច​បន្ថែម​ស៊ុត​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ ដើម្បី​ឆាប់​កើន​កម្ពស់ ចូរ​ទទួលទាន​ស៊ុត​ឱ្យបាន​យ៉ាងហោចណាស់​ពី ៣ ទៅ ៦ គ្រាប់​ក្នុង​មួយថ្ងៃ​។​
 
៤. ផ្លែ​ចេក​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ម៉​ង់​កា​ណែ​ស​, កាល់ស្យូម​, ប៉ូ​តា​ស្យូ​ម និង​ប្រូ​បាយ​អូ​ទិ​ក​ដែល​ល្អ​សម្រាប់​រាងកាយ​ទាំងមូល ក៏ដូចជា​សុខភាព​ឆ្អឹង រួមទាំង​សាច់ដុំ​។​
 
៥. សណ្ដែកសៀង​
 
​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប្រូតេអ៊ីន​ដែល​ជួយ​បង្កើន​ការលូតលាស់​នៃ​ជាលិកា និង​ឆ្អឹង​។ អ្នកនឹង​ទទួលបាន​កម្ពស់​បន្ថែម​គួរឱ្យភ្ញាក់ផ្អើល ដោយ​គ្រាន់តែ​ព្យាយាម​ទទួលទាន​សណ្ដែកសៀង​ត្រឹម ៥០ ក្រាម​ក្នុង​មួយថ្ងៃ​។​
 
៦. ត្រី​សម្បូរ​ខ្លាញ់​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​វីតាមីន D ដែល​ជួយ​ដល់​រាងកាយ​ក្នុងការ​ស្រូបយក​សារធាតុចិញ្ចឹម​ដូចជា កាល់ស្យូម ល្អ​សម្រាប់​ការលូតលាស់​នៃ​ឆ្អឹង​។ ជាតិ​ប្រូតេអ៊ីន​នៃ​ត្រី​ក៏​ជួយ​ពង្រឹង និង​រក្សា​សុខភាព​ឆ្អឹង ព្រមទាំង​សាច់ដុំ​ល្អប្រសើរ​បង្កើន​ការ​លូត​កំពស់​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com