ចូលឆ្នាំ​ខ្មែរ​៖​មន្ត្រីរាជការ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​៥​ម៉ឺន​រៀល​ពី​រាជរដ្ឋាភិបាល​
ជាតិ
សង្គមជាតិ
ចូលឆ្នាំ​ខ្មែរ​៖​មន្ត្រីរាជការ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​៥​ម៉ឺន​រៀល​ពី​រាជរដ្ឋាភិបាល​
24, Mar 2019 , 3:49 pm        
រូបភាព
រូបភាពពី​ក្រសួង​ការងារ និង​បណ្តុបណ្តាលវិជ្ជាជីវៈ
រូបភាពពី​ក្រសួង​ការងារ និង​បណ្តុបណ្តាលវិជ្ជាជីវៈ
​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​អនុ​ក្រឹ​ត​ស្តីពី ការផ្តល់ប្រាក់​​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ផ្តល់ប្រាក់​ឧបត្ថម្ភ​ចំនួន​៥​ម៉ឺន​រៀល ដល់​មន្ត្រី​នគរបាលជាតិ​កម្ពុជា មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​ពន្ធនាគារ​ក្រសួងមហាផ្ទៃ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​មន្ត្រី​ឧុ​ទ្ធ​កាល័យ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។​

 
​យោងតាម​អនុ​ក្រឹ​ត​ចុះ​ថ្ងៃទី​១៩ ខែមីនា មន្ត្រី​ផ្សេងទៀត​ដែល​នឹង​ទទួលបាន​ប្រាក់​បន្ថែម​លើ​ប្រាក់បៀវត្ស​ប្រចាំខែ​នា​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ដែរនោះ​មានដូចជា មន្ត្រី​ដែលមាន​ឋានៈ​ស្មើ សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ឃុំ ខណ្ឌ សង្កាត់ មន្ត្រី​នៃ​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ  ប្រធានភូមិ អនុប្រធាន​ភូមិ សមាជិក​ភូមិ មន្ត្រី​ជាប់កិច្ចសន្យា និង​បុគ្គលិក​អណ្តែត​ដែល​បម្រើ​ការងារ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ព្រមទាំង​និវត្តជន ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ ជន​បាត់បង់​សមត្ថភាព​ការងារ និង​ជនពិការ​ដែលជា​អតីតមន្ត្រី​រាជការ​ស៊ីវិល អតីត​យោធិន​នៃ​កង​យោពល​ខេមរភូមិន្ទ និង​អតីតមន្ត្រី​នគរបាលជាតិ​កម្ពុជា​។ 
 
​អនុ​ក្រឹ​ត​ដដែល​បញ្ជាក់ថា នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើងថា ប្រាក់ឧបត្ថម្ភ​នេះ នឹង​ផ្តល់ជូន​សម្រាប់​មន្ត្រី​ម្នាក់ៗ តែមួយ​លើក​តែប៉ុណ្ណោះ​៕
 

Tag:
 ប្រាក់ឧបត្ថម្ភ​
 ​មន្ត្រី​
 ​ចូលឆ្នាំ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com