អត្ថបទពាណិជ្ជកម្ម
អ្នកឈ្នះពីកម្មវិធីប្រកួតជាងសំណង់ថ្នាក់ជាតិ ទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស របស់ក្រុមហ៊ុន SCG នៅប្រទេសថៃ
× ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩៖ SCG (អេសស៊ីជី) ដែលជាក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ បានដឹកនាំអ្នកឈ្នះពីកម្មវិធីប្រកួតជាងសំណង់ថ្នាក់ជាតិប្រចាំឆ្នាំ២០១៨ ធ្វើទស្សនកិច្ច និងចូលរួមវគ្គបណ្តុះបណ្តាលពិសេសៗជាច្រើន នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនានា របស់ក្រុមហ៊ុន អេសស៊ីជី ក្នុងប្រទេសថៃ។ ក្រុមហ៊ុន អេសស៊ីជី រៀបចំទស្សនកិច្ចនេះ គឺដើម្បីបង្ហាញឲ្យអ្នកចូលរួមទាំងអស់យល់ដឹងពីបច្ចេកទេស និងបច្ចេកវិទ្យាសំណង់នាពេលបច្ចុប្បន្ន និងចូលរួមគាំទ្រ និងលើកកម្ពស់គុណភាពសំណង់នៅកម្ពុជា។
អ្នកឈ្នះផ្នែកជាងសំណង់ទាំងនោះ ត្រូវបានដឹងនាំទៅកាន់ប្រទេសថៃ ក្រោយពីឈ្នះក្នុងកម្មវិធីប្រកួតថ្នាក់ជាតិផ្នែកប្រក់ដំបូល និងបូកស៊ីម៉ង់ត៍ ក្នុងឆ្នាំទី១ ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន SCG និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា។ នេះគឺជាលើកទី១ហើយ សម្រាប់ជាងសំណង់ទាំងនោះ ដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចនៅបរទេស ដើម្បីជួយឲ្យពួកគាត់បង្កើនចំណេះដឹងផ្នែកសំណង់។ ជាងសំណង់ទាំងនោះ ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលពិសេសៗជាច្រើន ដែលរៀបចំឡើងនៅឯមជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកបូករបស់ SCG ក៏ដូចជាមជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកប្រក់ដំបូល និងមជ្ឈមណ្ឌលផ្នែកពិដាន និងជញ្ជាំង។ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសទាំងនោះ ផ្តល់ឱកាសឲ្យជាងសំណង់ទូទាំងអាស៊ីអាគ្នេយ៍ ក្នុងការស្រូបយកបទពិសោធដោយផ្ទាល់ដៃ ជំនាញ និងបច្ចេកទេស រួមជាមួយនឹងបច្ចេកវិទ្យា និងសម្ភារៈផ្នែកសំណង់ថ្មីចុងក្រោយគេបំផុត ក៏ដូចជាទទួលបានការបណ្តុះណ្តាលពីក្រុមអ្នកជំនាញជាន់ខ្ពស់របស់ក្រុមហ៊ុន SCG។
លោក ស៊ុមវ៉ាង ម៉ាន់ពីមុនឆៃ (Somwang Manpimonchai) នាយកក្រុមហ៊ុន SCG ប្រចាំកម្ពុជា បញ្ជាក់ថា SCG មានមោទកភាពយ៉ាងខ្លាំង ក្នុងការចូលរួមលើកកម្ពស់គុណភាពសំណង់នៅកម្ពុជា។ សម្រាប់លោកស៊ុមវ៉ាង ដំណើរទស្សនកិច្ចនេះមិនត្រឹមតែជារង្វាន់សម្រាប់អ្នកឈ្នះទូទាំងប្រទេសនោះទេ ប៉ុន្តែក៏ដើម្បីបង្កើនកម្រិតជំនាញរបស់ជាងសំណង់ ដែលឈ្នះទាំងនោះផងដែរ។ លោក ស៊ុមវ៉ាង ម៉ាន់ពីមុនឆៃ បញ្ជាក់ថា៖«យើងបានរៀបចំវគ្គបណ្តុះបណ្តាលជាពិសេស និងដំណើរទស្សនកិច្ចសិក្សាជាច្រើន សម្រាប់អ្នកចូលរួមទាំងនោះ។ ខ្ញុំសង្ឃឹមថា អ្នកឈ្នះទាំង៥នាក់ នឹងទទួលបានបទពិសោធជាច្រើន និងចែករំលែកបទពិសោធរបស់ពួកគេទៅកាន់អ្នករួមការងាររបស់ពួកគាត់ ដើម្បីលើកទឹកចិត្តឲ្យជាងសំណង់ផ្សេងទៀត បង្កើនកម្រិតការងារ និងជំនាញរបស់ពួកគេឲ្យកាន់តែល្អប្រសើរ ដែលអាចជួយលើកកម្ពស់ឧស្សាហកម្មសំណង់របស់កម្ពុជា ក្នុងរយៈពេលវែង»។
លោក សេង សុភា ដែលជាងសំណង់ម្នាក់ ក្នុងចំណោមជាងសំណង់ទាំង៥នាក់ ដែលឈ្នះដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ពិតជាមានអត្ថប្រយោជន៍ណាស់ សម្រាប់ខ្លួន ដោយលោកបានទទួលចំណេះជាច្រើន ដែលជាទុនដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ជំនាញបន្ថែមទៀត។ លោកសេង សុភា បន្ថែម៖«ក្រោយពីខ្ញុំបានទៅមើលមជ្ឈមណ្ឌលបណ្តុះបណ្តាលជាច្រើនរបស់ SCG ក្នុងប្រទេសថៃ ខ្ញុំបានមើលឃើញពីរបៀបដែលជាងសំណង់អាជីពកម្ពុជា ត្រូវបង្កើនកម្រិតគុណភាពឧស្សាហកម្មសំណង់នៅកម្ពុជា។ ការងារទាក់ទងនឹងសំណង់មិនមែនជាការងារស្រួលឡើយ ប៉ុន្តែក្រោយពីដំណើរទស្សនកិច្ចសិក្សានេះ ខ្ញុំដឹងពីចំណុចក្នុងការធ្វើឲ្យការងាររបស់ខ្ញុំមានគុណភាពកាន់តែល្អប្រសើរ និងយល់ដឹងពីមនុស្សដែលត្រូវធ្វើការជាមួយ ដើម្បីបង្កើតឲ្យមានលទ្ធផលកាន់តែល្អប្រសើរ សម្រាប់អតិថិជនកម្ពុជា»។
ការរៀនពីបច្ចេកទេសថ្មីៗ មិនត្រឹមតែអាចបង្កើនកម្រិតជំនាញរបស់ពួកគាត់ ក្នុងការរកប្រាក់ចំណូលឲ្យបានកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែអ្នកឈ្នះទាំងអស់ ក៏មានឱកាសក្នុងការទៅទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ SCG ដើម្បីត្រួតពិនិត្យព បច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថាន ដ៏គួរឲ្យទាក់ទាញរបស់ SCG ផងដែរ ខណៈដែលក្រុមហ៊ុនកំពុងអភិវឌ្ឍសម្ភារសំណង់ និងបច្ចេកវិទ្យាថ្មីៗ។
ក្រុមហ៊ុន SCG មានគម្រោងពង្រីកកម្មវិធីប្រកួតជាងសំណង់ក្នុងឆ្នាំ២០១៩ តាមរយៈការចុះអនុស្សារណៈជាមួយវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមទៀត ដើម្បីផ្តល់កម្មវិធីបណ្តុះបណ្តាលកាន់តែទូលំទូលាយ ក្នុងការគ្របដណ្តប់លើសម្ភារសាងសង់បន្ថែមទៀត ដូចជា ស្មាតវូត និងស្មាតបត។ កម្មវិធីនេះ បើកចំហសម្រាប់រាល់ ជាងសំណង់ទាំងអស់ ដែលចាប់អារម្មណ៍លើវគ្គបណ្តុះបណ្តាល ដោយមិនចាំបាច់ចំណាយប្រាក់លើការបង្រៀន និងពាក្យសុំចូលប្រកួត។ ដើម្បីដាក់ពាក្យសុំ សូមទាក់ទងទៅកាន់មជ្ឈមណ្ឌលផ្នែកជំនាក់ទំនងរបស់ SCG តាមរយៈលេខ 095 999 500 ឬចូលទៅកាន់គេហទំព័រ
https://www.facebook.com/scgbrandcambodia៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com