អត្ថបទពាណិជ្ជកម្ម
ការលក់ Samsung Galaxy S10 | S10+ កើនឡើង​លើសពី​ការរំពឹងទុក​
25, Mar 2019 , 3:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃ ទី​២៥ មីនា ឆ្នាំ​២០១៩៖ មួយរយៈ​ចុងក្រោយ​នេះ ទីផ្សារ​នៃ​បច្ចេកវិទ្យា​ស្មា​ត​ហ្វូ​ន​ហាក់ដូចជា​ឡើងក​ម្តៅ​ខ្លាំង ដោយ​ក្រុមហ៊ុន​ធំៗ បាន​បញ្ចេញ​នូវ​ផលិតផល​ពិសេស​របស់ខ្លួន ជាមួយបច្ចេកវិទ្យា​កំពូលៗ ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​ជាច្រើន​ពិបាក​សម្រេចចិត្ត ថា​តើ​ស្មា​ត​ហ្វូ​ន​មួយណា ដែល​ពួកគេ​ត្រូវ​ជ្រើសរើស និង​ស័​កិ្ត​សម​បំផុត​សម្រាប់​ពួកគេ​។
 
​ក្នុង​ពេលនេះ យើង​សង្កេតឃើញថា បន្ទាប់ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង បាន​បញ្ចេញ​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​ប្រចាំឆ្នាំ​របស់ខ្លួន​ស៊េរី Samsung Galaxy S10 | S10+ កាលពី​ខែកុម្ភៈ​កន្លងទៅនេះ​រួចមក ទីផ្សារ​ទាំងមូល​ផ្អើល​ឈូឆរ ជាមួយនឹង​បច្ចេក​រិ​ទ្យា និង​សោភ័ណភាព របស់​ផលិតផល​មួយ​នេះ​។ ជារួម ក្រុមហ៊ុន​សាម​សុង ពិតជា​ធ្វើបាន​ល្អឥតខ្ចោះ និង​បំពេញចិត្ត​អ្នកប្រើប្រាស់ ក៏ដូចជា​អតិថិជន​ទាំងអស់​ទូទាំង​ពិភពលោក ឱ្យ​ងាក​មក​ទទួលយក​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​បំផុត នៃ​កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​ល្អ​ឯក គ្មាន​គូ​ប្រៀប​ទាំងពីរ​នេះ​។​


 
​ជាក់ស្តែង​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ម៉ូ​ឌែ​ល Samsung Galaxy S10 | S10+ ពិតជា​បានទទួល​ការស្រឡាញ់​គាំទ្រ និង​លក់ដាច់​យ៉ាងច្រើន​លើសលុប​លើសពី​ការរំពឹងទុក​។  លោក រតនា សោភ័ណ ប្រធាន​គ្រប់គ្រង​ផ្នែក​ផលិតផល​ទូរ​សព្ទ​ដៃ​នៃ ក្រុមហ៊ុន​សាខា​ថៃ សាម​សុង អេឡិចត្រូនិក​ប្រចាំ​កម្ពុជា បានប្រកាសថា​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S10 | S10+ ពិតជា​លក់ដាច់​ខ្លាំង​មែនទែន ដោយមាន​កំណើន​ស្មើ ១២៥% (​កើនឡើង 25%) ធៀប​នឹង​ការលក់​របស់ Samsung Galaxy S9 | S9+  ក្នុង​ឆ្នាំ​កន្លងទៅ រហូតដល់​ថ្នាក់​ស្ទើរតែ​ដាច់​ស្តុក តាម​ដេប៉ូ​ចែកចាយ​របស់​ផលិតផល សាម​សុង ផងដែរ​។​
 
​យ៉ាងណាមិញ លោក​ក៏បាន​បន្ថែមទៀតថា​ទាំង​ខ្លួន​លោក​ផ្ទាល់ និង​ក្រុមហ៊ុន សាម​សុង នឹង​ខិតខំ​ព្យាយាម​ឱ្យ​អស់ពី​លទ្ធភាព ដើម្បី​ធ្វើការ​ផ្តល់ជូន​ស្មា​ត​ហ្វូ​ន​ដ៏​ល្អឥតខ្ចោះ​ទាំង ២ ស៊េរី​នេះ ជូន​ដល់​អតិថិជន​ទាំងអស់ មិនឱ្យ​ទាស់ចិត្ត​ឡើយ​។ ដូច្នេះ​គ្មាន​ហេតុផល​អ្វី ដែល​ធ្វើឱ្យ​លោកអ្នក​ស្ទាក់​ស្ទើរចិត្ត ក្នុងការ​ជ្រើស​រើសយក​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​ក្នុង​ក្តី​ស្រមៃ មកប្រើប្រាស់​នោះទេ​។​


 
​ខាងក្រោម​នេះ គឺជា​តម្លៃ​និង​ពណ៌​របស់ Galaxy S10|S10+ ដែល​ផ្តល់ជូន​៖
-  S10 ទំហំ 8GB+128GB = $899 មាន​៣ ពណ៌​៖ ពណ៌​ស​, ខ្មៅ និង​បៃតង​
-  S10+ ទំហំ 8GB+128GB= $989 មាន​៣ ពណ៌​៖ ពណ៌​ស​, ខ្មៅ និង​បៃតង​
 
​លោកអ្នក​ក៏​អា​ចរក​ជាវ​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S10 | S10+ បាន​នៅតាម​ហាង ឬ​ដេប៉ូ​ចែកចាយ​ទូរ​សព្ទ​ដៃ និង​ផលិតផល សាម​សុង​ទាំងអស់​ក្នុងប្រទេស​កម្ពុជា ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬក៏​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 20 3232 ៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com