នាយករដ្ឋមន្ត្រី បង្គាប់​ឲ្យ​មន្ត្រី បន្ត​ដោះស្រាយ​បញ្ហា​ទឹក​ជូន​ពលរដ្ឋ​
ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី បង្គាប់​ឲ្យ​មន្ត្រី បន្ត​ដោះស្រាយ​បញ្ហា​ទឹក​ជូន​ពលរដ្ឋ​
25, Mar 2019 , 3:54 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ទៅគ្រប់​មន្ត្រី​ពាក់ព័ន្ធ ជាពិសេស​មន្ត្រី​នៅតាម​មូលដ្ឋាន ឲ្យ​បន្ត​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ជូន​ប្រជាពលរដ្ឋ បើទោះបី​ជាមាន​ភ្លៀង​ធ្លាក់​ក៏ដោយ ព្រោះ​ការធ្លាក់​ភ្លៀង​នេះ មិន​ច្រើន​នោះទេ​។​


 
​សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ត្រង់​ទឹកភ្លៀង​ទុក​ប្រើប្រាស់​ផងដែរ​។ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) នា​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ ប្រមុខ​រដ្ឋាភិបាល ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ប្រទេស​យើង គ្រោះ​រាំង​ស្ងួន ខ្វះខាត​ទឹក ប៉ុន្តែ​ប្រទេស​ខ្លះ ទៅជា​ទឹកជំនន់​សម្លាប់​មនុស្ស​ទៅវិញ អ៊ីចឹង​ហើយ បានជា​គេ​ហៅថា ការប្រែប្រួល​អាកាសធាតុ​នោះ​»​។​
 
​កន្លងមក​សម្តេចនាយក​រដ្ឋមន្ត្រី បាន​បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ ដើរ​ជីក​អណ្តូង​ជូន​ប្រជាពលរដ្ឋ នៅតាម​តំបន់​ណា ដែល​ខ្វះ​ទឹក​។ ចំណែក ក្រសួងការពារជាតិ បាន​ត្រៀម​កម្លាំងយោធា​ប្រមាណ​៣០០​នាក់ ដើម្បី​ដឹក​ទឹក​ជូន​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​នានា​៕ 
 

Tag:
 ហ៊ុន សែន​
  បញ្ហា​ខ្វះ​ទឹក​
  គ្រោះរាំងស្ងួត
© រក្សាសិទ្ធិដោយ thmeythmey.com