«​តើ​!» ប្រើ​សម្រាប់តែ​ចោទ​ជា​សំណួរ​?
ពីនេះ ពីនោះ / មិនយល់...!
«​តើ​!» ប្រើ​សម្រាប់តែ​ចោទ​ជា​សំណួរ​?
28, Mar 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ដូច​មហាជន​ទូទៅ បានដឹងហើយថា ពាក្យ «​តើ​» ប្រើ​បាន​សម្រាប់តែ​ចោទសួរ​ទៅ​នរណាម្នាក់ ដើម្បី​ឲ្យ​ឆ្លើយ​នូវ​សំណួរ​របស់ខ្លួន​តែប៉ុណ្ណោះ​។ លើសពីនេះ ពាក្យ តើ​» ក៏​អាច​ប្រើ​សម្រាប់​បញ្ជាក់​ពីអ្វី​មួយ​ឲ្យ​កាន់តែច្បាស់​បន្ថែម​ទៀតផង​ដែរ​។


 
«​តើ​» មិន​គ្រាន់តែ​សម្រាប់​ចោទសួរ​ជា​សំណួរ ដើម្បី​គ្រាន់តែ​ចង់បាន​ចម្លើយ​នោះទេ​។​«​តើ​»  គេ​ក៏​និយម​ប្រើ​សម្រាប់​បញ្ជាក់​ពី​សំនួន​សម្តី​របស់​នរណា​ម្នាក់​។ ឧទាហរណ៍​៖ ខ្ញុំ​នៅទីនេះ​តើ គ្មាន​ទៅណា​ឯណា​, ដឹង​តើ​! យល់​តើ​! ឮ​តើ​! ប្អូន​ខ្ញុំ​តើ មិនមែន​ខ្ញុំ​ណា​!​។ 
 
​ថ្វីដ្បិតតែ​គេ​និយម​ប្រើពាក្យ «​តើ​» នេះ​ពិតមែន តែ​ក៏​នៅមាន​ស្មេរ​ខ្លះ​ប្រើ​ខុស​ដែរ ខ្លះ «​តាស់​» ខ្លះ​«​តាស​» ទៅវិញ​។ ដើម្បី​ជៀសវាង​ការប្រើ​ខុស ដូច្នេះ​ទាមទារ​ឲ្យ​ស្មេរ​យកចិត្តទុកដាក់​ឲ្យ​មែនទែន​រាល់​ការប្រើ​ពាក្យពេចន៍​ខ្មែរ​។ 
 
​មាន​ពាក្យ​ជាច្រើន​ទៀត​ដែល​អាច​ប្រើ​បាន​ក្នុងន័យ​ច្រើនយ៉ាង ដូចជា ពាក្យ «​ចែ​» សំដៅលើ​ឈ្មោះ​មាន់​មាន​មាឌតូច​។ ចែ ជា​ភ្លុក​មេ​ដំរី ដែល​គេ​ច្រើនតែ​ហៅថា ចែកាច់ គឺ​ចែ​ដែល​មេ​ដំរី​កាច់​ចោល​ខ្លួន​វា​ជាប់​នឹង​ដើមឈើ ដែល​គេ​ជឿជាក់ថា ជា​វត្ថុ​មានតម្លៃ ធ្វើ​ឲ្យ​ត្រជាក់ត្រជំ​, ចែ ក៏​សម្រាប់​ហៅ​ទៅ បងស្រី ឬ​ម្យ៉ាងទៀត សម្គាល់​លើ​មនុស្ស ទាប តូច និង​កន្តិល​។ ឧទាហរណ៍​៖ មនុស្ស​ចែ មនុស្ស​តឿ ដើរ​ជាមួយគ្នា​៕   
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com