ជាតិ
សង្គមជាតិ
ក្មេងប្រុស​អាយុ​៧​ឆ្នាំ​ម្នាក់​របួសធ្ងន់ ដោយសារ​ការផ្ទុះ​គ្រាប់បែក​
27, Mar 2019 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កុមារា​ឈ្មោះ ភ​ក្រ័ ឆា​យ៉ា អាយុ​៧​ឆ្នាំ បាន​របួសធ្ងន់​ដោយសារ​ការផ្ទុះ​ក្បាល​គ្រាប់បែក ដែលជា​សំណល់​ពី​សង្គ្រាម​។ គ្រោះ​ថ្នាក់លើ​កុមារ​នេះ​បាន​កើតឡើង  នៅ​ភូមិ​ត្រពាំង​ឈើ​ត្រាវ ឃុំ​ឬ​ស្សី​ជ្រុំ ស្រុក​ថ្មបាំង ខេត្តកោះកុង កាលពី​ថ្ងៃទី​២៦​មីនា​។ បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ហេង រតនា ប្រធាន​ស៊ីម៉ាក​កម្ពុជា ការផ្ទុះ​នេះ ដោយសារតែ​កុមារ​លេង​គ្រាប់បែក ដោយ​ពុំ​ស្គាល់​ថា​ជា​គ្រាប់​អ្វី​៕

 

Tag:
 គ្រាប់បែក​
© រក្សាសិទ្ធិដោយ thmeythmey.com