អន្តរជាតិ
សិង្ហបុរីស្នើបញ្ចូល វប្បធម៌ «ផ្សារអាហារតាមផ្លូវ» (hawker) ក្នុងបញ្ជីយូណេស្កូ
× ផ្សារលក់អាហារតាមផ្លូវ (hawker) ដែលសិង្ហបុរី អះអាងថាជាវប្បធម៌របស់ខ្លួន នឹងត្រូវស្នើដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ នេះបើតាមការផ្សាយរបស់ Channel News Asia។
ក្រុមប្រឹក្សាបេតិកភណ្ឌវប្បធម៌ជាតិ (NHB), ភ្នាក់ងារបរិស្ថានជាតិ (NEA) និងសហព័ន្ធទំនិញសិង្ហបុរី (FMAS) បានរួមគ្នាដាក់ពាក្យស្នើសុំទៅយូណេស្កូ។ តំណាងម្នាក់របស់ស្ថាប័ទាំងនេះ បានអះអាងប្រាប់អ្នកសារព័ត៌មានថា សិង្ហបុរី ចង់ឲ្យទំនៀមទម្លាប់វប្បធម៌របស់ខ្លួនត្រូវបានទទួលស្គាល់ និងការការពារ។
ក្នុងយុទ្ធនាការនេះ បណ្តាសហគមន៍នៅសិង្ហបុរីនឹងរៀបចំនៅព្រឹត្តិការណ៍ ការប្រកួតប្រជែងរូបថតផ្សេងៗ ដោយភ្ជាប់ពាក្យថា #OurHawkerCulture ក្នុងគោលបំណងបំផុលចលនាថ្នាក់ជាតិ និងអន្តរជាតិ។
ប្រភេទផ្សារបែបនេះ ក៏មិនសូវខុសពីកម្ពុជានោះដែរ ដោយនៅខ្មែរអាចហៅបានថាជា «ផ្សារក្រមួន» «ផ្សារបន្លែ» «ផ្សារត្រី» ឬ «ផ្សារលក់ដូរកំប៉ិកកំប៉ុក» ជាដើម៕
Tag:
យូណេស្កូ
hawker
វប្បធម៌អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com