ជាតិ
សង្គមជាតិ
សង្កាត់​និរោធ សង្កាត់​ផ្សារ​ដើមថ្កូវ និង​សង្កាត់​កា​កាប នឹងត្រូវ​ផ្តាច់​ភ្លើង​១០​ម៉ោង ពីថ្ងៃ​ទី​២៩-៣១​មីនា​
29, Mar 2019 , 6:19 am        
រូបភាព
រូបបានពីEDC
រូបបានពីEDC
​ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា​(EDC) នឹង​ផ្តាច់​ចរន្តអគ្គិសនី​បណ្តោះអាសន្ន​នៅ​តំបន់​ភ្លើង​ក្នុង​សង្កាត់​និរោធ សង្កាត់​ផ្សា​ដើមថ្កូវ និង​សង្កាត់​កា​កាប​ទី​១ ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៩-៣១​មីនា​។ ការផ្តាច់​ភ្លើង​នេះ នឹង​អនុវត្តន៍​ឡើង​ចាប់ពី​ម៉ោង ៧​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច ដើម្បី​ជួសជុល ផ្លាស់ប្តូរ និង​ដំឡើង​បរិក្ខារ​អគ្គិសនី​ផ្សេងៗ​។

 
​យោងតាម​សេចក្តីជូនដំណឹង​របស់​EDC ការផ្តាច់​ភ្លើង​នៅក្នុង​សង្កាត់​ទាំង​៣​នេះ បានធ្វើ​ឡើងទៅ​តាម​ថ្ងៃ​ដែល​បានកំណត់​នីមួយៗ​។ ថ្ងៃទី​២៩​មីនា EDC នឹង​ផ្តាច់​ភ្លើង​នៅក្នុង​សង្កាត់​និរោធ  ក្នុង​ខណ្ឌ​ច្បារអំពៅ​។ ថ្ងៃ​៣០​មីនា នឹង​ផ្តាច់​ភ្លើង ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ក្នុង​ខណ្ឌចំការមន និង​នៅ​ថ្ងៃទី​៣១ មីនា EDC នឹង​ផ្តាច់​ភ្លើង​ក្នុង​សង្កាត់​កា​កាប​ទី​១ ក្នុង​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​៕
 

Tag:
 ភ្លើង​
  សង្កាត់​
© រក្សាសិទ្ធិដោយ thmeythmey.com