ជាតិ
សេដ្ឋកិច្ច
រយៈពេល​៣​ខែ​ដើម​ឆ្នាំនេះ រដ្ឋ​ចំណាយ​ជិត​១,៦​លាន​ដុល្លារ​ដល់​ស្ត្រី​សម្រាលកូន
28, Mar 2019 , 5:55 pm        
រូបភាព
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីអបអរសាទរខួប ១០០ឆ្នាំថ្ងៃបង្កើតអង្គការInternational Labor Organization(ILO) និងខួប៥០ឆ្នាំ ដែលកម្ពុជាក្លាយជាសមាជិកអង្គការ ILO នៅថ្ងៃទី២៨មីនា

​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​២០ មីនា ឆ្នាំ​២០១៩ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជិត​១,៦​លាន​ដុល្លារ ទៅដល់​កម្ម​ការ​នី​រោងចក្រ​ជាង​១,៥​លាន​នាក់ ដែល​បាន​សម្រាលកូន​។ នេះ​ជា​លើកឡើង​របស់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ពិធី​អបអរសាទរ​ខួប ១០០​ឆ្នាំ​ថ្ងៃ​បង្កើត​អង្គការ​International Labor Organization(ILO) និង​ខួប​៥០​ឆ្នាំ ដែល​កម្ពុជា​ក្លាយជា​សមាជិក​អង្គការ ILO នៅ​ថ្ងៃទី​២៨​មីនា​។

​លោក​បាន​បន្តថា ក្នុង​រយៈពេល​កម្មការិនី​ទាំងនោះ ឈប់​មាតុភាព​ក្នុង​រយៈពេល​៣​ខែ នឹង​ទទួលបាន​ប្រាក់ខែ​១២០​ភាគរយ​(២១៨​ដុល្លារ​) នៃ​ប្រាក់ខែ​គោល​១៨២​ដុ​លា្ល​រ នៅ​ឆ្នាំ​២០១៩​។ 
 
​ក្នុង​ឆ្នាំ​២០១៨ រដ្ឋាភិបាល​បាន​ចំណាយ​ប្រាក់​អស់​៦,៦​លាន​ដុល្លារ លើ​ការ​កម្មការិនី​រោងចក្រ​ជាង​៦​ម៉ឺន​នាក់​។ នេះ​បើតាម​លោក អ៊ិត សំហេង​៕ 

Tag:
 រោងចក្រ​
 ​ស្ត្រី​
 ​កូន
© រក្សាសិទ្ធិដោយ thmeythmey.com