ជាតិ
សេដ្ឋកិច្ច
CDC អនុម័ត​គម្រោង​វិនិយោគ​រោងចក្រ​សរុប​តម្លៃ​ជាង​២៣​លាន​ដុ​លា្ល​រ​នៅ​ភ្នំពេញ និង​កំពង់ស្ពឺ​
30, Mar 2019 , 7:59 am        
រូបភាព
រូបបានពីហ្វេសប៊ុក
រូបបានពីហ្វេសប៊ុក
​ភ្នំពេញ​៖​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បានអនុម័ត​គម្រោង​វិនិយោគ​បី​បន្ថែមទៀត ដែលមាន​តម្លៃ​សរុប​ជាង ២៣​លាន​ដុល្លារ​។ គម្រោង​ទាំងបី​នេះ គឺ​សុទ្ធតែជា​គម្រោង​រោងចក្រ​វាយនភ័ណ្ឌ ផលិត​សម្លៀកបំពាក់ និង​កាបូប​គ្រប់​ប្រភេទ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ ដែល​អាច​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​បាន​ជាង​៦​ពាន់​នាក់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់ CDC នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ថ្ងៃទី​២៧ មីនា ឆ្នាំ​២០១៩​។

 
​បើតាម CDC គម្រោង​ទាំងបី​នោះ​មាន គម្រោង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ របស់​ក្រុមហ៊ុន GUOTAI SHENG XING (CAMBODIA) GARMENT ដែលមាន​ទុនវិនិយោគ ១១​លាន​ដុល្លារ​។ គម្រោង​នេះ​មាន​ទីតាំងនៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។  
 
​ដោយឡែក គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​ពីរ​កន្លែង​ទៀត របស់​ក្រុមហ៊ុន​CINLON INTERNATIONAL (CAMBODIA) និង​ក្រុមហ៊ុន T & L (CAMBODIA) HANDBAGS INDUSTRIAL មាន​ទុនវិនិយោគ​៩,១​លាន​ដុល្លារ​។ ក្រុមហ៊ុន​CINLON INTERNATIONAL (CAMBODIA) បង្កើត​រោងចក្រ​ផលិត​កាបូប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ រីឯ ក្រុមហ៊ុន​CINLON INTERNATIONAL (CAMBODIA) បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ខេត្តកំពង់ស្ពឺ​៕  






 

Tag:
 រោងចក្រ​
  DCD
© រក្សាសិទ្ធិដោយ thmeythmey.com