ជាតិ
សេដ្ឋកិច្ច
កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​៧៣ ក្នុងទឹក​ប្រា​ក់ជាង​២​ពាន់លាន​ដុល្លារដើមឆ្នាំ​២០១៩
29, Mar 2019 , 8:19 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ឋ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី២៩មីនា​
លោក អូន ព័ន្ធមុនីរ័ត្ឋ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី២៩មីនា​
​ភ្នំពេញ​៖  រយៈពេល​២​ខែ ដើមឆ្នាំ​២០១៩ កម្ពុជា​បានអនុម័ត​ការវិនិយោគ​ចំនួន​៧៣​គម្រោង ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​២,២​ពាន់លាន​ដុល្លារ​។ គម្រោង​ភាគច្រើន​ជាការ​បង្កើត​រោងចក្រ​ផលិត​កាបូប និង​កាត់ដេរ​សម្លៀកបំពាក់។

 
​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើក​ទី​១៨ នៅ​ថ្ងៃទី​២៩​មីនា ថា គម្រោង​ដែល​កម្ពុជា​ទទួលបានរ​យៈ​ពេល​២​ខែ​ដើមឆ្នាំ​២០១៩​នេះ មានការ​កើនឡើង​ច្រើន បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៨ ដែលមាន​៣៩​គម្រោង ហើយ​មាន​ទុនវិនិយោគ​ត្រឹម​៣២៧​លាន​ដុ​លា្ល​រ​។ 
 
​បើតាម​លោក អូន ព័ន្ធមុនីរ័ត្ន ក្នុង​រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៤-២០១៨ កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​ចំនួន​៩៥៩​គម្រោង ជាមួយនឹង​ទំហំ​ទឹកប្រាក់ ជាង​២៣​ពាន់​លាន​ដុល្លារ​។ គម្រោង​វិនិយោគ​ទាំងនេះ បាន​បង្កើត​ការងារ​ជាង​១​លាន​កន្លែង  ដល់​ប្រជាពលរដ្ឋ​ក្នុងប្រទេស​។​
 
​គម្រោង​វិនិយោគ​ទាំងនោះ​មាន គម្រោង​ដំឡើងរថយន្ត​និង​ម៉ូតូ​, គម្រោង​ផលិត​បង្គុំ​រថយន្ត​, គ្រឿង​អេ​ឡិច​ត្រូ​និ​ច​, គម្រោង​ផលិត​ថាមពល​អគ្គិសនី ពី​ពន្លឺព្រះអាទិត្យ​និង​ធ្យូងថ្ម​,  គម្រោង​ផលិត​សម្ភារៈ និង​បរិក្ខា​ពេទ្យ​, គម្រោង​ឧស្សាហកម្ម​ដែល​កែច្នៃ​ផលិតផល​ពី​វិស័យ​កសិកម្ម និង​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប​ជាដើម​។ នេះ​បើតាម​លោក អូន ព័ន្ធមុនីរ័ត្ន​៕

Tag:
 វិ​និយោគ​
  គម្រោង​
© រក្សាសិទ្ធិដោយ thmeythmey.com