ការរកឃើញគីសក្នុងក្រពេញអូវ៉ែគឺជារឿងសំខាន់សម្រាប់ការព្យាបាល ប៉ុន្តែពេលខ្លះអាចមិនបានដឹងអំពីអាការៈរបស់វាឡើយ។ គីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែច្រើនតែមិនមានអ្វីគ្រោះថ្នាក់ទេ ហើយក៏មានទំហំច្រើនដែរ។ ខាងក្រោមនេះ ខ្ញុំសូមបង្ហាញអំពីអាការៈព្រមានមួយចំនួនរបស់ជំងឺគីសក្នុងក្រពេញអួវ៉ែដែលអ្នកត្រូវតែប្រុងប្រយ័ត្ន៖
ធ្លាក់ឈាមខុសធម្មតា
អាការៈញឹកញាប់បំផុតមួយនៃបញ្ហាអ័រម៉ូនគឺធ្លាក់ឈាមរឹមៗនៅចន្លោះពេលមករដូវធម្មតា។ វាច្រើនតែកើតឡើងជាញឹកញាប់លើស្ត្រីភាគច្រើន ព្រោះវាអាចកើតឡើងម្តងម្កាលទេ។ ជាមួយគ្នានេះដែរ បើសិនជាវាកើតឡើងជាប្រចាំ ឬក្នុងពេលមករដូវពីរបីដងហើយ យកល្អគួរតែទៅជួបគ្រូពេទ្យជំនាញខាងរោគស្ត្រីហើយ។
ប្រែប្រួលការនោម
រាល់ការប្រែប្រួលទម្លាប់នៃការនោមទាំងអស់អាចជាអាការៈព្រមានមួយដែលបញ្ជាក់ថាមានបញ្ហាច្រើនចំពោះសុខភាព។ វាច្រើនតែជាការមានអារម្មណ៍នោមភ្លាមៗ និងមិនអាចទប់នោមបាន ដែលនេះអាចជាគីសក្នុងក្រពេញអូវ៉ែ។ បើសិនជាបញ្ហានេះកើតឡើងលើសពីពីរថ្ងៃ យកល្អគួរតែទៅជួបពេទ្យ។
ឈឺចាប់ក្នុងពេលរួមភេទ
ការរលាកទ្វារមាស និងការបង្ករោគគឺជាហេតុផលដំបូងគេដែលធ្វើឲ្យស្ត្រីមួយចំនួនមានការឈឺចាប់ក្នុងពេលរួមភេទ។ តែបើសិនជាបញ្ហានេះកើតឡើងជាប់ វាអាចប៉ះពាល់ដល់ជីវិតផ្លូវភេទធម្មតា ដែលត្រូវការជួបពេទ្យជំនាញហើយ។ ប៉ុន្តែរឿងនេះក៏អាចទាក់ទងនឹងគីសក្នុងក្រពេញអូវ៉ែផងដែរ។
ឈឺចាប់ក្នុងអាងត្រគាក
អាការៈមួយរបស់គីសក្នុងក្រពេញអូវ៉ែគឺឈឺចាប់នៅផ្នែកខាងឆ្វែង ឬខាងក្រោមខាងស្តាំនៃអាងត្រគាក ដែលវាជាទីតាំងរបស់ក្រពេញអូវ៉ែតែម្តង។ ការឈឺចាប់នេះវាមិនបាត់ទៅវិញទេ។ អ្នកអាចមានអារម្មណ៍បែបនេះនៅពេលហាត់ប្រាណ ឬពេលមានភាពសកម្មខាងផ្លូវភេទ។
ក្អួត និងចង្អោ
ចង្អោ និងក្អួតមិនគ្រាន់តែជាអាការៈនៃរបស់ស្ត្រីមានផ្ទៃពោះទេ។ ជាមួយគ្នានេះដែរ ការអតុល្យភាពរបស់អ័រម៉ូនដែលធ្វើឲ្យកើតគីសក្នុងក្រពេញអូវ៉ែទេ អាចធ្វើឲ្យចេញជាអាការៈនេះលើស្ត្រីដែលមិនមានផ្ទៃពោះ។
មានអារម្មណ៍ថាណែនៗក្នុងពោះគ្រប់ពេល
វាមិនខុសគ្នានឹងដុំសាច់ក្នុងស្បូនទេ គីសក្នុងក្រពេញអូវ៉ែអាចធ្វើឲ្យមានអារម្មណ៍ធ្ងន់ៗក្នុងពោះបាន។គីសដែលធំក្នុងពោះ ច្រើនតែដណ្តើមកន្លែងគេ រហូតដល់មានអារម្មណ៍ថា ក្នុងពោះមានសម្ពាធផង។
ចេះតែឈឺជើង ឬចង្កេះជាប់
ការឈឺជើង ឬចង្កេះអាចជាប់ទាក់ទងនឹងរឿងខុសៗគ្នាច្រើន តែបើសិនជាគ្រូបពេទ្យពិនិត្យទាត់ចោលមូលហេតុជាច្រើនហើយ វាអាចជារឿងមានប្រយោជន៍វិញក្នុងការរកមើលគីសក្នុងក្រពេញអូវ៉ែម្តង៕
ត្រួតពិនិត្យដោយ www.health.com.kh