គន្លឹះ​ក្នុងការ​ថែរក្សា​ស្បែក​ឲ្យ​មាន​សុខភាព​កាន់តែ​ល្អ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
គន្លឹះ​ក្នុងការ​ថែរក្សា​ស្បែក​ឲ្យ​មាន​សុខភាព​កាន់តែ​ល្អ​
31, Mar 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការថែរក្សា​ស្បែក​មានន័យថា វា​គួរតែមាន​លក្ខណៈ​ទន់ រលោង និង​គ្មាន​បញ្ហា​ជំងឺ​ស្បែក​អ្វី​ទាំងអស់ ដូច្នេះ​តើ​គួរ​ធ្វើ​របៀប​ណា​ទៅ​? អ្វី​ដែលជា​ដំណឹង​ល្អ​នោះ​គឺថា អ្នក​នៅតែ​អាច​ទទួលបាន​ស្បែក​ដ៏​មាន​សុខ​ភាពល្អ​នៅពេលដែល​អ្នក​អាចអនុវត្ត​គន្លឹះ​ងាយៗ​ខាងក្រោម​នេះ​បាន​៖

 
​កុំ​ជក់បារី​
 
​មនុស្ស​ភាគច្រើន​ស្វែងរក​ការជក់បារី​ដោយសារតែ​ស្ត្រេ​ស​។ ថ្វីបើ​មនុស្ស​ភាគច្រើន​យល់ថា វា​ជា​រឿង​មាន​ប្រយោជន៍​មែន តែ​ទម្លាប់​បែបនេះ​នឹង​ប៉ះពាល់​ដល់​សុខភាព​ស្បែ​កបាន​។ នៅពេល​អ្នក​ជក់បារី សរសៃឈាម​ដែល​នៅ​ស្រទាប​ខាងក្រៅ​របស់​ស្បែក​នឹង​រួម​តូច ដែលជា​ហេតុ​នាំ​ឲ្យ​លំហូរ​ឈាម​ថយចុះ និង​បង្ក​ជា​បញ្ហា​ស្បែក និង​ជ្រីវជ្រួញ​បាន​។ 
 
​លាបថ្នាំ​ក្រែ​ម​ផ្តល់​សំណើម​ដល់​ស្បែក​
 
​គន្លឹះ​ក្នុងការ​ថែរក្សា​ស្បែក​ឲ្យ​នៅ​ស្រស់ស្អាត​គឺ​លាប​ក្រែ​ម​ផ្តល់​សំណើម ព្រោះ​វា​នឹង​ជួយ​តោង​ជាតិ​ទឹក​ក្នុង​ខ្លាញ់ ដើម្បី​ថែរក្សា​ស្បែក​ឲ្យ​នៅមាន​សំណើម និង​រលោង​។ 
 
​បន្ថយ​ការប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​
 
​ការ​ចំណាយពេល​ច្រើនពេក​ក្រោម​ពន្លឺព្រះអាទិត្យ​អាចធ្វើ​ឲ្យ​ខូចខាត​ដល់​ស្បែ​កបាន​។ មែនហើយ ពន្លឺព្រះអាទិត្យ​អាច​ផ្តល់​ជា​វីតាមីន D ប៉ុន្តែ​ការ​នៅក្រោម​ពន្លឺ​នេះ​ច្រើនពេក អាច​ប៉ះពាល់​ដល់​សុខភាព​ស្បែ​កបាន ជាពិសេស​ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​ស្បែក ស្បែក​ស្ងួត និង​ជំងឺ​ស្បែក​ផ្សេងៗ​ទៀត​។ អ្នក​អាច​បង្ការ​បញ្ហា​នេះ​បាន​តាមរយៈ​ការ​លាប​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​។​
 
​ឲ្យ​ពេទ្យ​ពិនិត្យ​
 
​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ខាងលើ​ហើយ អ្នក​អាចធ្វើ​ការពិនិត្យ​សុខភាព​ជាមួយ​គ្រូពេទ្យ ឬ​អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក​ដើម្បី​ព្យាបាល​វា​ភ្លាមៗ​។ 
 
​គ្រប់គ្រង​ស្ត្រេ​ស​
 
​មនុស្ស​គ្រប់គ្នា​ដឹង​ហើយ​ថា ស្ត្រេ​ស​អាច​ប៉ះពាល់​ដល់​សុខ​ភា​យើង រួមទាំង​ស្បែក​ដែរ​។ នៅពេល​ស្ត្រេ​ស មនុស្ស​យើង​ងាយ​នឹង​កើតមុន មាន​ថ្នក់​ក្រោម​ភ្នែក និង​ស្បែក​មើលទៅ​ឆាប់​ចាស់​ណាស់​។ អ្នក​ពិតជា​អាច​មើលឃើញ​លទ្ធផល​បាន​នៅ​លើក​ក្រោយ​នៅពេល​អ្នក​មិនអាច​គ្រប់គ្រង​ស្ត្រេ​សបាន​។ បើសិនជា​អ្នក​ចង់​ថែរក្សា​ស្បែក​ឲ្យ​មើលទៅ​មាន​សុខ​ភាពល្អ អ្នក​ត្រូវតែ​រៀបចំ​ជីវិត​យ៉ាងណា​ដើម្បី​បន្ថយ​ស្ត្រេ​ស​ឲ្យ​បាន​ច្រើន​បំផុត​។ 
 
​ផ្តោត​សំខាន់​ទៅលើ​របប​អាហារ​
 
​បើសិនជា​អាហារ​ដែល​អ្នក​កំពុងតែ​ញ៉ាំ​នោះ​ភាគច្រើន​ជា​អាហារ​កៃ​ឆ្នៃ អ្នក​ប្រហែលជា​ត្រូវ​ពិចារណា​ផ្លាស់ប្តូរ​វា និង​ត្រូវ​បញ្ចូល​ជា​បន្លែ ផ្លែឈើ សាច់ និង​អាហារ​សមុទ្រ​បន្ថែម​ដើម្បី​ប្រាកដថា អ្នកទទួលបាន​វីតាមីន និង​ជាតិ​រ៉ែ​បាន​គ្រប់គ្រាន់​ទៅតាម​តម្រូវការ​ស្បែក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com