ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ហាមប្រាំំពីរយ៉ាងពេលចូលទស្សនាអង្គរ
× សៀមរាប៖ អស់រយៈពេលជាង៣ឆ្នាំមកហើយ ដែលក្រមប្រតិបត្តិអង្គរ ត្រូវបានដាក់ឱ្យអនុវត្តន៍នៅតំបន់រមណីយដ្ឋានអង្គរ។ ក្រមនេះបានចាប់អនុវត្តន៍នៅចុងឆ្នាំ ២០១៥ ដើម្បីរួមចំណែកជួយអភិរក្សឧទ្យានអង្គរសម្រាប់មនុស្សជំនាន់ក្រោយ និងធ្វើឱ្យបទពិសោធន៍ទស្សនារបស់ភ្ញៀវទេសចរកាន់តែប្រសើរឡើង។ លោក សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរបានឱ្យដឹងថា ក្រមនេះមានផ្លែផ្កាគួរឱ្យកត់សម្គាល់ ហើយបានឱ្យភ្ញៀវទេសចរទាំងអស់យល់កាន់តែច្បាស់ពីតម្លៃបេតិកភណ្ឌ និងសាសនា។ លោកបន្ថែមថា តំបន់ប្រាសាទជាទីសក្ការបូជាដូចទៅនឹងទីសក្ការបូជារបស់សាសនាដទៃទៀតដែរ ដូច្នេះចាំបាច់ត្រូវមានការអនុវត្តមួយដ៏ត្រឹមត្រូវទៅតាមគោលការណ៍នៃទីសក្ការទាំងនោះ។
ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ និងលោក សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដូចតទៅ
គួររម្លឹកថា ក្រមប្រតិបត្តិអង្គរ មានបំរាមចំនួន៧ សម្រាប់ឱ្យភ្ញៀវទេសចរអនុវត្តន៍ពេលចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងនោះរួមមាន មិនឱ្យថតរូបជាមួយព្រះសង្ឃ ហាមប៉ះចម្លាក់ ហាមស្លៀកខ្លី ហាមចូលតំបន់ហាមឃាត់ ហាមស្រែកឡូឡា ហាមឱ្យថវិកាដល់កូនក្មេង និងហាមជក់បារី៕
© រក្សាសិទ្ធិដោយ thmeythmey.com