ជាតិ
កម្ពុជា មាន​សាលារៀន​ថ្នាក់​ទី​៧​ដល់​១២ ជិត​២​ពាន់​កន្លែង ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩
30, Mar 2019 , 10:19 pm        
រូបភាព
រូបបានពីហ្វេសប៊ុក​
រូបបានពីហ្វេសប៊ុក​
​ភ្នំពេញ​៖ ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩ កម្ពុជា មាន​គ្រឹះស្ថាន​អប់រំ ចាប់ពី​ថ្នាក់​ទី​៧ ដល់​ថ្នាក់​ទី​១២ ចំនួន​សរុប ១,៩៩៦​កន្លែង​។ ក្នុងនោះ សាលារៀន​រដ្ឋ​មាន​១,៧៧១​កន្លែង និង​សាលារៀន​ឯកជន ២២៥​កន្លែង​។

 
 
​យោងតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​របស់​ក្រសួង​អបរំ យុវជន និង​កីឡា ឆ្នាំ​សិក្សា​២០១៧-២០១៨ និង​លើក​ទិសដៅ​ឆ្នាំ​សិក្សា​២០១៨-២០១៩ សាលារៀន​មធ្យមសិក្សា​រដ្ឋ​ទាំង​១,៧៧១​កន្លែង​នេះ មាន​អនុវិទ្យាល័យ​១,២៤៦​កន្លែង និង​វិទ្យាល័យ​៥២៥​កន្លែង​។ ដោយឡែក សាលារៀន​ឯកជន​ទាំង​២២៥​កន្លែង​វិញ មាន អនុវិទ្យាល័យ​៧៨​កន្លែង និង​វិទ្យាល័យ​មាន​១៤៧​កន្លែង​។​
 
​ជាមួយគ្នានេះ ក៏មាន​ឃុំ​-​ស្រុក​ក្នុង​ខេត្ត​មួយចំនួន មិនទាន់មាន​សាលារៀន​ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យាល័យ​ផងដែរ​។ ក្នុងនោះ មានស្រុក​តា​វែង និង​ស្រុក​អូរ​ជុំ ខេត្តរតនគិរី​, ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង និង​ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។ ការ​មិនទាន់មាន​សាលារៀន​ទាំងនេះ គឺ​ដោយសារ​ស្ថានភាព​ភូមិសាស្ត្រ និង​ប្រជាសាស្ត្រ​។ នេះ​បើតាម​របាយការណ៍​ដដែល​៕ 

Tag:
 អប់់រំ​
  គ្រឹះស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com