នៅសល់​៦​ប្រកួត​ទៀត តែ Huddersfield ធ្លាក់​ចេញពី Premier League ហើយ​
កីឡាអន្តរជាតិ
អន្តរជាតិ
នៅសល់​៦​ប្រកួត​ទៀត តែ Huddersfield ធ្លាក់​ចេញពី Premier League ហើយ​
31, Mar 2019 , 12:43 am        
រូបភាព
ដោយ: ថ្មីៗ
Huddersfield Town បាន​ធ្លាក់​ចេញពី​ក្របខណ្ឌ Premier League បន្ទាប់ពី Luka Milivojevic និង Patrick van Aanholt ជួយ​ឲ្យ Crystal Palace ឈ្នះ ២-០ នៅ​ទឹកដី Selhurst Park​។ បរាជ័យ និង​ការធ្លាក់​ចេញពី​ក្របខណ្ឌ​កំពូល​យ៉ាង​ឆាប់រហ័ស​នេះ ស្រប​ពេលដែល​ក្រុម​នៅ​តំបន់​គ្រោះថ្នាក់​ដូចគ្នា គឺ Burnley និង Southampton សុទ្ធតែ​ដណ្តើមបាន​៣​ពិន្ទុ​រៀងៗ​ខ្លួន​។



Huddersfield បាន​ក្លាយជា​ក្រុមទី​ពីរ​បន្ទាប់ពី Derby County កាលពី​ឆ្នាំ​២០០៨ ដែល​បាន​ធ្លាក់​ទៅលេង​នៅ​ក្របខណ្ឌ Championship ជាមួយនឹង​ការប្រកួត​៦​លើក​ទៀត​ដែល​នៅ​សេសសល់​។

​ប្រកួត​បាន​៣២​សប្តាហ៍ Huddersfield រកបាន​ត្រឹមតែ​១៤​ពិន្ទុ​ប៉ុណ្ណោះ ខណៈ Burnley ដែល​ឈ្នះ Wolverhampton ២-០ និង Southampton ដែល​បាន​ស៊ី Brighton ១-០ ឈរ​ពីលើ​តំបន់​សុវត្ថិភាព​បណ្តោះអាសន្ន ដោយមាន​៣៣​ពិន្ទុ​រៀងៗ​ខ្លួន​។​

Fulham ដែល​បាន​ចាញ់ Manchester City ២-០ ក៏​កំពុង​ប្រឈម​ទៅលេង​ក្របខណ្ឌ​លំដាប់​ទី​ពីរ​វិញ​ផងដែរ ដោយមាន​ត្រឹម​១៧​ពិន្ទុ​ក្នុង​៣២​ប្រកួត រីឯ Cardiff មាន​២៨​ពិន្ទុ ក្នុង​៣០​ប្រកួត​។​

Huddersfield ឡើងមក​លេង​នៅ Premier League កាលពី​ឆ្នាំ​២០១៧ តាមរយៈ​ការ​ឈ្នះ​ប្រកួត​ជម្រុះ Play-off នៅ Championship​។ កាលពី​រដូវ​កាល​មុន ពួកគេ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១៦៕


Tag:
 Premier League
 
© រក្សាសិទ្ធិដោយ thmeythmey.com