ជាតិ
សង្គមជាតិ
រដ្ឋាករទឹក​ស្វយ័ត នឹង​ផ្អាក​ផ្គត់ផ្គង់​ទឹក​នៅ​ខណ្ឌដង្កោ​នៅ​យប់​ថ្ងៃទី​៥ ខែមេសា
01, Apr 2019 , 8:59 am        
រូបភាព
រូបភាពពី រដ្ឋាករទឹក​ស្វយ័តក្រុងភ្នំពេញ
រូបភាពពី រដ្ឋាករទឹក​ស្វយ័តក្រុងភ្នំពេញ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នឹង​ផ្អាក​ប្រើប្រាស់​ទឹក​នៅ​យប់​ថ្ងៃទី​០៥ ខែមេសា​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​រដ្ឋា​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ការផ្អាក​ផ្គត់ផ្គង់​ទឹក​នេះ​ដោយសារ​កាត់​ភា្ជ​ប់​បំពង់​ទឹក​ថ្មី​ទំហំ​១១០​ម​ម នៅលើ​ចិញ្ចើមផ្លូវ​លេខ​៦០៨ ចាប់ពី​ផ្លូវ​លេខ​៣៩d ដល់​ស្ពាន​ហា ក្នុង​ខណ្ឌដង្កោ​។



​ក្នុង​សេចក្តីប្រកាស​របស់​រដ្ឋា​ករ​ទឹក​ស្វយ័ត​ភ្នំពេញ​បាន​បញ្ជាក់ថា កិច្ចការងារ​កាត់​ភ្ជាប់​បំពង់​ទឹក​ថ្មី​នេះ តម្រូវ​ឲ្យ​ក្រុមការងារ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ផ្អាក​ការផ្គត់ផ្គង់​ទឹក​រយៈពេល ៤​ម៉ោង​ចាប់ពី​ម៉ោង ៨​យប់ ដល់​ម៉ោង​១២​យប់ និង​អាចធ្វើ​ឲ្យ​គុណភាព​ទឹក​មាន​ភាព​ល្អក់កករ​ក្នុង​រយៈពេល​ខ្លី​ក្រោយពេល​កាត់​ភ្ជាប់​បំពង់​ទឹក​ថ្មី​រួច​។ 
 
​អាស្រ័យហេតុនេះ អ​គ្ក​នាយករង​នៃ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ សូម​អំពាវនាវ​ដល់​ព​ល​រដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមាន​ទីលំនៅ​ដូចខាងលើ​នេះ ត្រៀម​បម្រុង​ទឹក​ប្រើប្រាស់​ក្នុងអំឡុងពេល​ផ្អាក​ផ្គត់ផ្គង់​ទឹក​៕ 
 

Tag:
 ទឹក​
 ​ខណ្ឌដង្កោ​
© រក្សាសិទ្ធិដោយ thmeythmey.com