ជាតិ
អតីតមេយោធាម្នាក់ត្រូវបានឃុំខ្លួនពាក់ព័ន្ធការបង្ហោះសារញុះញង់មិនឱ្យកងទ័ពស្ដាប់បង្គាប់រដ្ឋាភិបាល លោក លី ដាវីត រូបភាពពីហ្វេសប៊ុករបស់លោក
× សៀមរាប៖ សាលាដំបូងខេត្តសៀមរាប បានចេញដីការបង្គាប់ឱ្យឃុំខ្លួនបណ្ដុះអាសន្ន លោក លី ដាវិត ហៅ លី ដាវីត អាយុ៤៥ឆ្នាំ អតីតមេយោធាភូមិភាគ៣។ លោក លី ដាវីត ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៦ មីនា។
តាមសាលដីកាចុះថ្ងៃទី២៨ មីនា ដោយចៅក្រមស៊ើបសួរលោក ចាន់ ឃុង បានសម្រេចដាក់លោក លី ដាវីត ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីបទ ញុះញង់មិនឱ្យយោធិនស្ដាប់បង្គាប់ កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ដែលប្រព្រឹត្ដនៅចំណុចមាត់ស្ទឹងសៀមរាប ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោក លី ដាវីត តាមរយៈគណនីហ្វេសប៊ុកលោកឈ្មោះ «Lee David» បានបង្ហោះសារជាច្រើន រិះគន់ប្រមុខរាជរដ្ឋាភិបាល ថាដើម្បីការពារអំណាចផ្ទាល់ខ្លួន បានធ្វើនយោបាយដើរឆ្ងាយពីលោកខាងលិច។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com