ជាតិ
សង្គមជាតិ
មន្ត្រី អាចបើកប្រាក់ខែពេញនៅមុនចូលឆ្នាំ បូកនឹងប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀលទៀត
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងនិវត្តជន អាចបើកប្រាក់ខែពេញមួយខែតែម្តង នៅមុនចូលឆ្នាំខ្មែរ ដែលនឹងមកដល់នៅពាក់ខែមែសានេះ។ សម្តេចនាយករដ្ឋមន្ត្រី លើកឡើងថា ការសម្រេចបែបនេះ គឺដើម្បីឲ្យមន្ត្រីរាជការ មានប្រាក់គ្រប់គ្រាន់ សម្រាប់ចាយក្នុងពិធីបុណ្យចូលឆ្នាំ។
តាមធម្មតា មន្ត្រីរាជការ ត្រូវបើកប្រាក់ខែពីរដងក្នុងមួយខែ (បើកពាក់កណ្តាលម្តង)។ តែ រដ្ឋាភិបាល ខ្លាចពួកគេ មិនមានប្រាក់គ្រប់គ្រាន់សម្រាប់ចាយចូលឆ្នាំ ទើបសម្រេចឲ្យបើកប្រាក់ខែពេញ ក្នុងខែមេសានេះ។ លើសពីនេះ ពួកគេ នៅទទួលបានប្រាប់ឧបត្ថម្ភ៥ម៉ឺនរៀលបន្ថែមទៀត។
សំឡេងនាយករដ្ឋមន្ត្រី ដែលថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩៖
Tag:
ហ៊ុន សែន
មន្ត្រីរាជការ
ប្រាក់ខែ
ចូលឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com