ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មនុស្សធាត់ និងរាងដូចផ្លែប៉ោម មានការប្រឈមនឹងជំងឺច្រើនណាស់
× ការធាត់ជ្រុលគឺជាជំងឺទាក់ទងនឹងរបៀបរស់នៅ ដែលប៉ះពាល់យ៉ាងខ្លាំងដល់មនុស្សជំនាន់ក្រោយ។ មូលហេតុដែលនាំឲ្យវាក្លាយទៅជារឿងគួរឲ្យបារម្ភនោះគឺថា វាអាចបង្កទៅជាជំងឺច្រើន។
ទាក់ទងនឹងការធាត់ជ្រុលនេះដែរ យើងអាចកំណត់បានតាមរយៈការគិតតាម Body Mass Index (BMI)។ បើសិនជា BMI ធំជាង ៣០ គឺធាត់ជ្រុល ហើយបើធំជាង ៤០ គឺធាត់មានជំងឺ។
ប៉ុន្តែអ្នកវិទ្យាសាស្ត្រនាពេលបច្ចុប្បន្ននេះនិយាយថា ត្រឹម BMI មួយមុខមិនអាចកំណត់បានអំពីផលវិបាករបស់អ្នកធាត់ជ្រុលបានឡើយ។ អ្វីដែលសំខាន់នោះគឺថា ត្រូវតែមានផ្សំគ្នានឹងរូបរាងរបស់បុគ្គលនោះទៀត ជាក់ស្តែង ជាមនុស្សធាត់ជ្រុលរាងជាផ្លែប៉ោម ឬផ្លែសារី តែម្តង។
មនុស្សធាត់រាងផ្លែប៉ោមច្រើនតែទំហំចង្កេះធំជាងត្រគាក។ មូលហេតុនោះគឺការធាត់ដុះក្បាលពោះខ្លាំង នេះដោយសារតែជាតិខ្លាញ់ក្នុងសរីរាង្គក្នុងពោះមានច្រើន។ ដូច្នេះការប្រឈមជំងឺកាន់តែខ្លាំងនឹងកើតមាននៅពេលបុរសមានទំហំចង្កេះចាប់ពី ៤០ទៅ ១០២សង់ទីម៉ែត្រ និងស្ត្រីចាប់ពី ៣៥ ទៅ៨៨សង់ទីម៉ែត្រ។
មនុស្សប្រភេទនេះច្រើនតែមានទំនាក់ទំនងផ្ទាល់នឹងជំងឺដូចជា៖
• ជំងឺទឹកនោមផ្អែមប្រភេទទី២
• ជំងឺបេះដូង
• ជំងឺទាក់ទងនឹងការរំលាយអាហារផ្សេងៗដូចជា លើសជាតិខ្លាញ់ក្នុងឈាម
• ជំងឺលើសសម្ពាធឈាម៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com