​ចំណូល​លក់​បណ្ណទ​ស្សនា​អង្គរ ថយ​ជាង​៩​ភាគរយ បើ​ធៀប​បី​ខែ​ដំបូង​ដូចគ្នា​កាលពី​ឆ្នាំមុន​
ជាតិ
សេដ្ឋកិច្ច
​ចំណូល​លក់​បណ្ណទ​ស្សនា​អង្គរ ថយ​ជាង​៩​ភាគរយ បើ​ធៀប​បី​ខែ​ដំបូង​ដូចគ្នា​កាលពី​ឆ្នាំមុន​
02, Apr 2019 , 11:58 am        
រូបភាព
ទេសចរអន្តរជាតិនៅ​រមណីដ្ឋានអង្គរ។ រូបថត AFP
ទេសចរអន្តរជាតិនៅ​រមណីដ្ឋានអង្គរ។ រូបថត AFP
​បី​ខែ​ដំបូង​នៅ​ឆ្នាំ​២០១៩​នេះ ចំនួន​ភ្ញៀវទេសចរ និង​ចំណូល​ពី​ការលក់​បណ្ណទស្ស​នា​រម​ណី​យ​ដ្ឋា​ន​អង្គរ មានការ​ធ្លាក់ចុះ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨​។ នេះ​បើតាម​របាយការណ៍​រប​ស់​គ្រឹះស្ថាន​អង្គរ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​១ ខែមេសា​។​

 
​នៅក្នុង​ខែមីនា ភ្ញៀវទេសចរ​ជាង​២៤​ម៉ឺន​នាក់ បាន​ទិញ​បណ្ណទស្ស​នារ​មណីដ្ឋា​ន​អង្គរ ដែល​ចំនួន​នេះ​ថយចុះ​៩,២៤​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ខែមីនា ឆ្នាំ​២០១៨ រីឯ​ចំណូល​ក៏​ថយ​១០,៦៤​ភាគរយ​ផងដែរ​។ ក្នុងចំណោម​ចំណូល​ជិត​១១​លាន​ដុល្លារ​ក្នុង​ខែមីនា គ្រឹះស្ថាន​អង្គរ​បែក​ចែក​ទៅ​ឧបត្ថម្ភ​មន្ទីរពេទ្យគន្ធបុប្ផា​ជិត​៤៩​ម៉ឺន​ដុល្លារ​។​
 
​បើ​គិត​រយៈពេល​៣​ខែ​ដើមឆ្នាំ​វិញ ចំនួន​ទេសចរ និង​ការលក់​បណ្ណ​ក៏​ថយចុះ​ដូចគ្នា​ផងដែរ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ៣​ខែ​ដំបូង​ឆ្នាំនេះ ភ្ញៀវ​ទិញ​បណ្ណ​មាន​ជិត​៧៩​ម៉ឺន​នាក់ ដោយ​ថយ ៨,២៣​ភាគរយ រីឯ​ចំណូល​មាន​ជិត​៣៦​លាន​ដុល្លារ​អាមេរិក ដោយ​ថយចុះ​៩,៣៤​ភាគរយ បើ​ប្រៀបធៀប​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨​។​
 
​តាម​គោលការណ៍ គ្រឹះស្ថាន​អង្គរ បាន​បែងចែក​ចំណូល​រយៈពេល​៣​ខែ​ដំបូង​ឆ្នាំនេះ សម្រាប់​ការឧបត្ថម្ភ​មូលនិធិ​គន្ធបុប្ផា ដែលមាន​ចំនួន​ជិត​១,៦​លាន​ដុល្លារ​អាមេរិក​៕

Tag:
 គ្រឹះស្ថាន​អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com