ពីនេះ ពីនោះ
ពាក្យ«គូ»,«គូរ»និង«គូស»មានន័យខុសគ្នាដូចម្តេច?
×
រវាងពាក្យ«គូ»,«គូរ»និង«គូស»មិនមានន័យដូចគ្នាឡើយ។ សម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថាពាក្យ «គូ» គឺសំដៅលើចំនួនពីរផ្ទឹមគ្នា។ ចំពោះពាក្យ«គូរ»ជាកិរិយាសព្ទ មានន័យថា ធ្វើឲ្យកើតជាគំនូរតំណាងរូបរាង សរពើដោយដីខ្មៅ,ប៉ាកកា ឬជក់។ ពាក្យនេះក៏អាចប្រើជាពាក្យមួយ គិត។ គិតគូរ គឺគិតហើយសឹមគូរ។ ចំណែក ពាក្យ«គូស» មានន័យថា ធ្វើឲ្យមានជួរស្នាម,ឲ្យមានជាគំនូស៕
© រក្សាសិទ្ធិដោយ thmeythmey.com