អត្ថបទពាណិជ្ជកម្ម
អ្នក​កំពង់ឆ្នាំង​បានឈ្នះ​រង្វាន់​ធំៗ​ដល់​ទៅ​៥​រង្វាន់ ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក និង​ស្រា​បៀ​កម្ពុជា ក្នុង​រាត្រី​តែមួយ​
03, Apr 2019 , 11:49 am        
រូបភាព
ដោយ: ថ្មីៗ
​កំពង់ឆ្នាំង​៖ តែមួយ​រាត្រី​ប៉ុណ្ណោះ អ្នក​កំពង់ឆ្នាំង បានឈ្នះ​រង្វាន់​ធំៗ គឺ​៤០​លាន​រៀល និង​៤​លាន​រៀល ពី​ក្រ​វ៉ិ​ល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក​(WURKZ) និង​ស្រា​បៀ​កម្ពុជា នា​ប្រគំ​តន្ត្រី​ស្រា​បៀ​កម្ពុជា Rock the Nation កាលពី​ចុង​សប្តាហ៍​កន្លងទៅ នៅ​ទី​រួម​ខេត្តកំពង់ឆ្នាំង​។ អ្នកឈ្នះ​មាន​រហូត​ទៅដល់ ៥ រង្វាន់​ឯណោះ រួមមាន ទឹកប្រាក់​៤០​លាន​រៀល ចំនួន​២ រង្វាន់ និង​៤​លាន​រៀល ចំនួន ៣​រង្វាន់​។ 
 
​លោក ម៉ៃ​ឃើ​ល សុវណ្ណ (Michael Sovann) ប្រធាន​ផ្នែក​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី Rock the Nation បាន​បញ្ជាក់ថា អ្នកឈ្នះ​រង្វាន់​ធំៗ​ខាងលើ សុទ្ធតែជា​អ្នករស់នៅ​ខេត្តកំពង់ឆ្នាំង​ផ្ទាល់​តែម្តង ហើយ​អ្នកឈ្នះ​រង្វាន់​ទាំងនោះ សុទ្ធតែជា​អតិ​ជន​ដែល​បាន​ជាវ​ស្រា​បៀ​កម្ពុជា និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ពិសា​ពេល​កំពុង​ទស្សនា​ការប្រគំ​តន្ត្រី​នេះ ជាមួយ​ក្រុមគ្រួសារ​រប​ស់​ពួកគេ​។ 
​លោក​បន្តទៀតថា អ្នកឈ្នះ​រង្វាន់​ធំៗ​ទាំងនោះ​រួមមាន​៖ «​លោក មាន សៀង​ហៃ ឈ្នះ ៤០​លាន​រៀល អ្នកស្រុក​រលាប្អៀរ និង​លោក ទំ​ហាង លោក ហ៊ូ សាមឿន និង លោក ស៊ុ សុ​ហាន ឈ្នះ ៤​លាន​រៀល ពី​ស្រា​បៀ​កម្ពុជា​។ រីឯ​អ្នកឈ្នះ ៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក គឺ​បាន​ទៅលើ​លោក អ៊ីង ជាវ​គង់ អ្នក​មកពី​ឃុំ​ផ្អេ​រ ស្រុក​កំពង់ឆ្នាំង​។ ហើយ​អតិថិជន​មានសំណាង​ទាំងនេះ​បានរៀបចំ​ឯកសារ​ប្តូរ​រង្វាន់​រួចរាល់​អស់ហើយ​»៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com