ជាតិ
សង្គមជាតិ
អ្នកទោស​៤៦០​នាក់ ត្រូវ​ស្នើ​ឲ្យ​លើកលែង​និង​បន្ថយទោស ក្នុង​ថ្ងៃ​ចូលឆ្នាំ​
04, Apr 2019 , 8:39 am        
រូបភាព
រូបពីអគ្គនាយក​ដ្ឋាន​ពន្ធ​នាគារ​នៃ​ក្រសួង​មហាផ្ទៃ
រូបពីអគ្គនាយក​ដ្ឋាន​ពន្ធ​នាគារ​នៃ​ក្រសួង​មហាផ្ទៃ
ដោយ:
​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​៤ ខែមេសា ក្រសួងយុត្តិធម៌ នឹង​បើក​កិច្ចប្រជុំ​មួយ ដើម្បី​ពិភាក្សា​និង​ពិនិត្យមើល​បញ្ជី​ឈ្មោះ​ទណ្ឌិត​៤៦០​នាក់ (​ស្រី​៤៩​នាក់​) ដែល​ត្រូវ​បានស្នើ​ឲ្យ​លើកលែង​និង​បន្ធូរ​បន្ថយទោស សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​។ នេះ​បើតាម​លោក គឺ​ម សន្តិភាព អ្នកនាំពាក្យ​ក្រសួង​យុ​តិ្ត​ធម៌​។


 
​លោក គឹម សន្តិភាព សរសេរ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ថា កិច្ចប្រជុំ​នេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។ បើតាម​អ្នកនាំពាក្យ សំណើសុំ​អនុគ្រោះ​ទោស​នេះ គឺ​ស្នើឡើង​ដោយ​គណៈកម្មការ​ពន្ធនាគា​រ​រាជធានី​-​ខេត្ត​ចំនួន​១៨ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤​។  
 
​សូមបញ្ជាក់ថា កម្ពុជា តែង​លើកលែង​និង​បន្ធូរ​បន្ថយទោស​ដល់​អ្ន​ក​ទោស ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ បុណ្យ​វិសាខបូជា និង​ពិធី​បុណ្យអុំទូក​៕    
 

Tag:
 ក្រសួងយុត្តិធម៌​
 ​អ្នកទោស​
 ​ចូលឆ្នាំ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com